រាជធានីភ្នំពេញ ៖ នាវេលារសៀលថ្ងៃទី២២ តុលា ២០១៥ នេះ មានរៀបចំពិធីបើកការដ្ឋានចាក់បេតុងឆ្អឹងដែកមួយខ្សែ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមអធិបតីភាពលោកលី សាវ៉េត អភិបាលខណ្ឌសែនសុខ ព្រមទាំងលោកថេង
សុថុល អភិបាលរងខណ្ឌ, លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី, មេភូមិ និងប្រជាពលរដ្ឋចំនួនជាង១០០នាក់ផងដែរ ។
ប្រភពបានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានប្រវែង៨៣៦ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំរាស់១,១៥ម៉ែត្រ ដែលភ្ជាប់ពីផ្លូវ២០១១ ។



ចែករំលែកព័តមាននេះ