ផ្ទុះ​កូ​វី​ដ​នៅ​ជំរំ​មូលដ្ឋាន​ភ្នំ​អេ​វឺ​រេស កំពុង​បង្ក​ការ​ភ័.យ​​ខ្លាច​នៃ​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​នៅ​ជំរំ​មូលដ្ឋាន​ភ្នំ​អេ​វឺ​រេស កំពុង​បង្ក​ការ​ភ័.យ​​ខ្លាច​នៃ​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ

1 ខែ មុន

ប្រទេស​នេ​ប៉ា​ល់ ៖ អ្នក​ឡើង​ភ្នំ និង​អាជ្ញាធរ​នៅ​ឯ​ជំរំ​មូលដ្ឋាន​ភ្នំ​អេ​វឺ​រេស (Mount Everest) ក្នុង​ប្រទេស​នេ​ប៉ា​ល់​បាន​ប្រាប់​សារព័ត៌មាន BBC ថា ការ​កើនឡើង​នៃ​ចំនួន​អ្នក​ឡើង​ភ្នំ​មាន​រោគ​សញ្ញា​កូ​វី​ដ​១៩…

ប្រទេស​នេ​ប៉ា​ល់ ៖ អ្នក​ឡើង​ភ្នំ និង​អាជ្ញាធរ​នៅ​ឯ​ជំរំ​មូលដ្ឋាន​ភ្នំ​អេ​វឺ​រេស (Mount Everest) ក្នុង​ប្រទេស​នេ​ប៉ា​ល់​បាន​ប្រាប់​សារព័ត៌មាន BBC ថា ការ​កើនឡើង​នៃ​ចំនួន​អ្នក​ឡើង​ភ្នំ​មាន​រោគ​សញ្ញា​កូ​វី​ដ​១៩ និង​ការ​កើនឡើង​ការ​តេស្ត​វិជ្ជមាន​វីរុស​នេះ កំពុង​ធ្វើ​បង្ក​ការ​ភ័.យ​ខ្លាច​នៃ​ការ​ផ្ទុះ​ឡើង​ធ្ងន់ធ្ងរ​នា​ពេល​ខាង​មុខ​។

មន្ត្រី​នៅ​ជំរំ​មូលដ្ឋាន​អេ​វឺ​រេស​បាន​និយាយ​ថា ពួក​គេ​ទទួល​របាយការណ៍​នៃ​ករណី​វិជ្ជមាន​កូ​វី​ដ​ចំនួន​១៧​នាក់ ដែល​បញ្ជាក់​ពី​មន្ទីរពេទ្យ​ឯកជន​ក្នុង​រដ្ឋធានី Kathmandu​។ ដែល​អ្នក​ឡើង​ភ្នំ​ជា​ច្រើន​ត្រូវ​បញ្ជូន​ចេញពី​ជំរំ​មូលដ្ឋាន ដើម្បី​ទទួល​ការ​ព្យាបាល​។

បុគ្គលិក​នៅ​ឯ​មន្ទីរពេទ្យ​ឯកជន CIWEC ក្នុង​រដ្ឋធានី Kathmandu បាន​បញ្ជាក់​ប្រាប់ BBC ថា អ្នកជំងឺ​ទាំងនោះ​បាន​ធ្វើតេស្ត​វិជ្ជមាន បន្ទាប់​ពី​ទៅ​ដល់​ជំរំ​មូលដ្ឋាន​។

រហូត​មក​ដល់​ពេល​នេះ ខាង​រដ្ឋាភិបាល​នេ​ប៉ា​ល់​បាន​បដិសេធ​មិន​បាន​ទទួល​ដំណឹង​អំពី​ករណី​វិជ្ជមាន នៅ​ឯ​ជំរំ​មូលដ្ឋាន​អេ​វឺ​រេស​ឡើយ​។ ខណៈ​ដែល​ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មន្ត្រី​កំពុង​មើល​ស្រាល​ពី​ស្ថានភាព​នេះ ដោយ​ភ័យ​ខ្លាច​ថា​ដំណឹង​នេះ នឹង​នាំ​មក​នូវ​សម្ពាធ​បន្ថែម ដែល​អាច​ឈាន​ទៅ​រក​ការ​បិទ​ភ្នំ​សារ​ជា​ថ្មី​។

ក្រុម​អ្នក​ឡើង​ភ្នំ​បរទេស​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​នេ​ប៉ា​ល់ ខណៈ​ដែល​ចំណូល​បាន​ខាតបង់​កាលពី​ឆ្នាំ​មុន​។ បន្ទាប់​ពី​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភពលោក​មួយ​នេះ ត្រូវ​បាន​បិទ​អំឡុង​ពេល​មានការ​រាតត្បាត​កូ​វី​ដ​១៩​។

ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​នេ​ប៉ា​ល់ ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ហើយ​ប្រទេស​នេះ មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​នៅ​ជិតខាង​ប្រទេស​ឥណ្ឌា​។

សូម​បញ្ជាក់​ថា គិត​ចាប់តាំងពី​ការ​ផ្ទុះ​កូ​វី​ដ​១៩​លើក​ដំបូង រហូត​មក​ដល់​ពេល​នេះ ប្រទេស​នេ​ប៉ា​ល់​មាន​ករណី​ឆ្លង​សរុប​ចំនួន ៣៥១,០០៥​នាក់​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​មាន​ចំនួន ៣,៤១៧​នាក់​៕

Picture
Picture
Picture
Picture