ខេត្តកំពង់ស្ពឺ ៖ បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍បានបញ្ជាក់កាលពីរសៀលថ្ងៃទី២១ តុលា ២០១៥ ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយរូបលោកផ្ទាល់ សហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចុះឃាត់កម្មករវៀតណាមចំនួន២ក្រុម មានចំនួន២៣នាក់ (ស្រី៣នាក់ និងក្មេងប្រុសម្នាក់) ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីបទគ្មានទិដ្ឋាការការងារ (ប្រថាប់ត្រាចេញ-ចូលច្រកព្រំដែន លើpassport) ប៉ុន្តែប្រកបរបរយកកម្រៃ ។
តាមចម្លើយកម្មករវៀតណាមទាំង២៣នាក់ខាងលើនេះ ពួកគេចូលមកប្រទេសកម្ពុជាតាមច្រកភ្នំដិន ខេត្តតាកែវ មកធ្វើកម្មករ
ប្រមូលផលចំការនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដោយចែកចេញជា២ក្រុម ក្រុមទី១មានចំនួន៨នាក់ ក្រុមទី២មានចំនួន១៥នាក់ (ប្រុសទាំងអស់) ។
លោកបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាត់វិធានការឱ្យក្រុមកម្មករវៀតណាមទាំងនេះ ធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅវិញ និង ឱ្យមានទិដ្ឋាការការងារប័ណ្ណការងារឱ្យបានត្រឹមត្រូវ ទើបអនុញាតឱ្យស្នាក់នៅប្រកបរបរបាន។


ចែករំលែកព័តមាននេះ