ក្រុមហ៊ុនអាមេរិកចំនួន៩ បង្ហាញពីការស្វែងរកដៃគូវិនិយោគនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាមេរិកចំនួន៩ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីរួមមាន ក្រុមហ៊ុន The Boiling Crab , Chili’s…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាមេរិកចំនួន៩ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីរួមមាន ក្រុមហ៊ុន The Boiling Crab , Chili’s…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាមេរិកចំនួន៩ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីរួមមាន ក្រុមហ៊ុន The Boiling Crab , Chili’s Dickey’s BBQ Pit, Duck Donuts , Long John Silver’s , Mathnasium , Snap Fitness , Tapout Fitness, និងក្រុមហ៊ុន Tumbles បានបង្ហាញពីការចង់បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយកំពុងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជាផងដែរ ។
ការបង្ហាញបំណងវិនិយោគរបស់ក្រុមហ៊ុនអាមេរិកទាំងនេះ បានធ្វើឡើងក្នុងពិព័រណ៍ស្ដីពីសិទ្ធិធ្វើអាជីវកម្មយីហោអាមេរិក នៅព្រឹថ្ងៃទី៥ ឧសភា ២០២១ រៀបចំឡើងតាមប្រព័ន្ធអ៊ីនធើណេតដោយសា្ថនទូតសហរដ្ឋអាំមេរិកប្រចាំកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋមអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា នៅក្នុងពិធីតាមប្រព័ន្ធអ៊ីនធើណេតនេះ ក្រៅពីក្រុមហ៊ុនអាមេរិកចំនួន៩ចូលរួមក៏មានក្រុមហ៊ុនកម្ពុជាចំនួនជាង៣០ បានបង្ហាញចូលរួមដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការគ្នាជាដៃគូរដើម្បីបង្កើតការវិនិយោគរួមផងដែរ ។
ដោយត្រូវទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាពនៃផលិតផល និងសេវាកម្មខ្ពស់ក្រុមហ៊ុនអាមេរិកច្រើនតែជាវិធីដំបូង ដែលប្រជាជនកម្ពុជាភ្ជាប់ការទាក់ទងជាមួយសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗរបស់អាមេរិកបានទទួលជោគជ័យនិងកំពុងរីកចម្រើននៅកម្ពុជា ដូចជាក្រុមហ៊ុន Ford និងFacebook កាហ្វេ Starbucks និង Papa John’s Pizza ជាដើម ។
សេចក្តីប្រកាសរបសស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានកំណើន ហើយក្រុមហ៊ុនអាមេរិកជាច្រើនថែមទៀតបន្តមករកស៊ី ក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយនូវរបៀបធ្វើជំនួញ ប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គមផ្សាភ្ជាប់មួយនឹងសហគមន៍មូលដ្ឋាន ។
លោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា គេឃើញយីហោអាមេរិកទាំង៩ខាងលើនៅអាស៊ីអាគ្នេយ៍ នាពេលសព្វថ្ងៃ ជាពិសេសនៅទីក្រុងបាងកក ប្រទេសសិង្ហបុរីនិងទីក្រុងហូជីមិញប្រទេសវៀតណាម ។ វាដល់ពេលដែលត្រូវឃើញ ក្រុមហ៊ុនទាំងនោះ នៅភ្នំពេញហើយដែរ ។លោកថា៖« ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះ នឹងធ្វើឱ្យគេដឹងកាន់តែច្រើនពីឱកាសធ្វើជំនួញដ៏ប្រពៃ ហើយបង្កើតទំនាក់ទំនងដែលនឹងផ្ដល់លទ្ធផលសម្រាប់ប្រទេសកម្ពុជានិងអាមេរិក » ៕
ចែករំលែកព័តមាននេះ