ព្រះអង្គម្ចាស់ MAJED BIN ABDULLAH BEN ABDULAZIZ AL SAUD បុត្រារបស់អតីតព្រះមហាក្សត្រអារ៉ាប៊ី សាអ៊ូឌីត ព្រះចៅអាប់ដាល់ឡាហ៍ ដែលចូលទិវង្គតធ្លាប់ជាប់ចោទរួចហើយពីបទចាប់បង្ខំរួមភេទជាមួយស្ត្រីនិយោជិតម្នាក់ ដោយចាប់បង្ខាំងនាងទុក និងវាយធ្វើបាបនោះ ឥឡូវទទួលការចោទប្រកាន់ពីបទចាប់បង្ខំនារី៣រូប ឱ្យមើលឆាករួមភេទរបស់ទ្រង់ជាមួយបុរសដូចគ្នា ។
ព្រះអង្គម្ចាស់ ABDULAZIZ AL SAUD បុត្រារបស់ព្រះចៅអាប់ដាល់ឡាហ៍ មានបន្ទូលថា យើងជាព្រះអង្គម្ចាស់មួយអង្គ ហើយយើងធ្វើអ្វីតាមចិត្តយើងចង់ ។ ទ្រង់ទទួលការចោទប្រកាន់ជារួមភេទជាមួយបុរសម្នាក់ជាបុគ្គលិករបស់ទ្រង់ ក្រោមឥទ្ធិពលនៃគ្រឿងញៀនកូកាអីុន ។ ទ្រង់គំរាមសម្លាប់បណ្តានារីដែលបដិសេធការរួមភេទជាមួយទ្រង់ ។ ទ្រង់ក៏ចាប់រំលោភផងដែរនារីនិយោជិតម្នាក់ ។ នេះបើយោងតាមព័ត៌មាននានាផ្តល់ឱ្យដាច់មុខដោយ DAILY MAIL ONLINE ។
ព្រះអង្គម្ចាស់នោះពេលនេះត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន ។ សវនាការស៊ីវិល៣ ត្រូវបើកធ្វើដោយសារបណ្តឹងរបស់នារីជាបុគ្គលិក៣រូបនៃសណ្ឋាគារ BEVERLY HILLS របស់ទ្រង់នៅក្រុងឡូសអេនចឺឡេស ដែលទាមទារឱ្យចេញសងការខូចខាត៣៧លានដុល្លារ ។ តាមពាក្យបណ្តឹងដាច់ដោយឡែក ពីគ្នាបណ្តាមេធាវីការពារនារីនយោជិតទាំង៣រូបនេះនិយាយថា ព្រះអង្គម្ចាស់នោះចាប់រំលោភពួកនាងជាច្រើនលើក ។
នារីទាំង៣រូបនេះអះអាងថា បានឃើញព្រះអង្គម្ចាស់ ABDULAZIZ AL SAUD ឱ្យបុរសម្នាក់លេងប្រដាប់ភេទរបស់ទ្រង់ ហើយចាប់បង្ខំពួកនាងឱ្យមើលឆាករួមភេទរបស់ទ្រង់ជាមួយបុរសនេះ ។
គួររំលឹកថា ការរួមភេទដូចគ្នាជាទង្វើខុសច្បាប់នៅអារ៉ាប៊ី សាអ៊ូឌីត ហើយអាចមានទោសដល់ប្រហារជីវិត ៕
ចែករំលែកព័តមាននេះ