ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នកកើតកូវីដ-១៩ ដល់ទៅ១១៨ នាក់នៅខេត្តព្រះសីហនុ ភាគច្រើនជាកម្មករសំណង់

4 ឆ្នាំ មុន
  • ព្រះសីហនុ

នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១នេះ​រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ចេញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ចំនួនដល់ទៅ ១១៨ នាក់ ភាគរយច្រើនលើសលប់ជាជនជាតិខ្មែរ ដែលជាកម្មករសំណង់ អាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនជាប្រជាពលរដ្ឋអ្នកពាក់ព័ន្ធផ្សេងទៀត ។

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១នេះ​រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ចេញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ចំនួនដល់ទៅ ១១៨ នាក់ ភាគរយច្រើនលើសលប់ជាជនជាតិខ្មែរ ដែលជាកម្មករសំណង់ អាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនជាប្រជាពលរដ្ឋអ្នកពាក់ព័ន្ធផ្សេងទៀត  ។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៨ នាក់នៅខេត្តមានសមុទ្រមួយនេះ គឺមានទារិកា កុមារា កុមារី អាយុ ចាប់ពី១ ខួបដល់ ១៥ ឆ្នាំសរុប ១៤ នាក់ឆ្លងវីរុសដ៏កាចសាហាវមួយនេះផងដែរ ។ ក្នុងនោះរួមមាន ៖ ទារិកា អាយុ ១ ខួបម្នាក់, កុមារា និងកុមារី អាយុ ២ ឆ្នាំចំនួន ៣នាក់, កុមារា អាយុ ៣ ឆ្នាំ ១នាក់, កុមារា អាយុ ៧ ឆ្នាំ ២នាក់, កុមារា អាយុ ៨ ឆ្នាំម្នាក់, កុមារា អាយុ ៩ ឆ្នាំ ១នាក់, កុមារីអាយុ ១១ ឆ្នាំម្នាក់, កុមារា អាយុ ១២ ឆ្នាំ ម្នាក់, យុវនារី អាយុ ១៤ ឆ្នាំ ២នាក់ និងយុវជនអាយុ ១៥ ឆ្នាំម្នាក់ ។

រដ្ឋបាលខេត្តព្រះសីហនុបានបន្តថា «ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត» សូមអំពាវនាវបងប្អូនទាំងអស់ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវរយៈពេល ១៤ ថ្ងៃ ។ ចំណែកអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពជាប្រចាំ និងពិនិត្យកំដៅយ៉ាងតិច ២ ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែក និងត្រូវថែរក្សាអនាម័យ ចំណែកពលរដ្ឋទូទៅត្រូវពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាព ។

សូមបងប្អូនចូលមើលអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ក្នុងបញ្ជី ដើម្បីឱ្យបានដឹងថា លោកអ្នកមានទំនាក់ទំនងផ្ទាល់ ឬប្រយោលជាមួយអ្នកកើតកូវីដ-១៩ ឬយ៉ាងណា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ