ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ប្រកាស​មិន​ឈរឈ្មោះ​បេក្ខជន​ប្រធានាធិបតី

10 ឆ្នាំ មុន

ដោយ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើ​លទ្ធភាព​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក JOE BIDEN ប្រកាស​កាលពី​ថ្ងៃ​ទី​២១ តុលា ថា លោក​នឹង​មិន​ឈរឈ្មោះ​ជា​បេក្ខជន​ឡើយ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃ​ទី​២១ តុលា​នោះ លោក BIDEN ថ្លែង​ថា ការ​កាន់​មរណទុក្ខ​ចំពោះ​មរណភាព​របស់​កូនប្រុស​លោក គឺ​លោក BEAU BIDEN បាន​បិទ​បង្អួច​សម្រាប់​គម្រោង​ប្រាកដនិយម​មួយ​នៃ​ការ​ដណ្តើម​តំណែង​ប្រមុខ​សេត​វិមាន ។ ខ្ញុំ​សម្រេច​ថា បិទ​បង្អួច​ហើយ ។ បទ​ពិសោធន៍​នៃ​ជីវិត​របស់ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា ការ​កាន់​មរណទុក្ខ​ចំពោះ​សាច់ញាតិ​ដែល​ទទួលមរណភាព​ពុំ​មែន​ជា​រឿង​មួយ ដែល​ចែង​ក្នុង​កាលវិភាគ​ឡើយ ។ លោក​ថ្លែង​បែប​នេះ​នៅ​សេត​វិមាន​អម​ដោយ​ប្រធានាធិបតី លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី JILL ភរិយា​របស់​លោក ។

លោក BIDEN បន្ត​ថា ខ្ញុំ​ជឿជាក់​ថា យើង​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​ឱ្យ​បាន​ជោគជ័យ​មួយ​សម្រាប់​ប្រជែង​យក​បេក្ខជន​សម្រាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ ។

ការ​សម្រេចចិត្ត​នេះ​របស់​លោក BIDEN បាន​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ខែ ដែល​ថា លោក​នឹង​ប្រជែង​ជាមួយ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ក្នុង​យុ​ុ​ទ្ធ​នា​ការ​ដណ្តើម​យក​បេក្ខជន​សម្រាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ ៕