ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃខ្មែរចំនួន៧អង្គត្រូវបានសមត្ថកិច្ចថៃដឹកបញ្ជូនតាមរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ តុលា ២០១៥ ដោយចោទថា កាន់ឯកសារមិនស្របច្បាប់ និងអង្គខ្លះឆ្លងដែនខុសច្បាប់។
ព្រះសង្ឃទាំង៧អង្គខាងលើ ភាគីថៃដឹកតាមរថយន្តទ្រុងពណ៌ខ្មៅមកឈប់មុខវត្តបាលិលេយ្យភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត បន្ទាប់មកឲ្យព្រះសង្ឃទាំងអស់ចុះពីរថយន្តដោយមិនបានដឹកទៅប្រគល់ឲ្យអាជ្ញាធរនិងសមត្ថកិច្ចនៅទីតាំងទទួលពលករដូចសព្វមួយដងទេ៕


ចែករំលែកព័តមាននេះ