ខេត្តព្រះសីហនុ ៖ កម្មករសំណង់ម្នាក់ បានត្រូវម្ចាស់ផ្ទះ និងកម្មករដូចគ្នាដឹកយកទៅសង្គ្រោះនៅគ្លីកឯកជន រួចបញ្ជូនបន្តទៅសង្គ្រោះមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ បន្ទាប់ពីត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់រហូតសន្លប់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២២ តុលា ២០១៥ នៅផ្ទះទើបសាងសង់រួច ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ហ៊ី តូ អាយុ៣០ឆ្នាំ មានទីលំនៅខេត្តកំពត ជាកម្មករសំណង់ម្នាក់ដោយសារតែការធ្វេសប្រហែសទើបត្រូវខ្សែភ្លើងឆក់ស្ទើរស្លាប់ស្ទើររស់បែបនេះ ៕



ចែករំលែកព័តមាននេះ