ខេត្តបាត់ដំបង ៖ ភ្លើងស្ដុបចំនួន៤កន្លែងនៅក្នុងក្រុងបាត់ដំបង ត្រូវបានអាជ្ញាធរខេត្តដាក់ឱ្យដំណើរជាផ្លូវការហើយ កាលពីវេលាព្រឹកថ្ងៃទី២២ តុលា ២០១៥ នេះ ខណៈពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបងនឹងប្រារព្ធធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺពីថ្ងៃទី២៦-២៧ តុលា ២១០៥ ។
គោលដៅភ្លើងស្ដុបដែលដាក់ឱ្យដំណើរការលើកដំបូង មានចំនួន៤កន្លែង គឺភ្លើងស្ដុបព្រះមុនីវង្ស, ភ្លើងស្ដុបរំចេក, ភ្លើងស្ដុបដំណាក់ហ្លូង និងភ្លើងស្ដុបបាណន់ ។ ហើយអាជ្ញាធរខេត្តគ្រោងនឹងដំឡើងភ្លើងស្ដុបនៅតាមគោលដៅសំខាន់ៗជាច្រើនទៀត នៅក្នុងក្រុងបាត់ដំបង ។



ចែករំលែកព័តមាននេះ