ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភី​ធី​ធី ទិញ​ហ្គា​ស LNG 1​លាន​តោន​ពី​ក្រុមហ៊ុន Petronas

10 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមហ៊ុន PTT PLC របស់​ថៃ នឹង​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ (LNG) ចំនួន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន​ប្រេង និង​ហ្គា​ស Petronas របស់​ម៉ា​ឡេ​ស៊ី សម្រាប់​ក្តី​រំពឹង​នៃ​ការ​កើនឡើង​ក្នុង​តម្រូវការ​ថ្ងៃ​អនាគត ថែម​ទាំង​ពង្រឹង​ស្ថេ​រ​ភាព​ថាមពល​របស់​ថៃ​ផង​ដែរ ។

ប្រធាន​ក្រុមហ៊ុន PTT លោក Piyasvasti Amranand បាន​ថ្លែង​ថា ៖ «​ថ្មី​ៗ​នេះ​ភី​ធី​ធី​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន Petronas ស្តី​ពី​ការ​នាំ​ចូល​ហ្គា​ស LNG ចំនួន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។ បច្ចុប្បន្ន​នេះ​ព័ត៌មាន​លម្អិត​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​» ។ នៅ​ពេល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​បំពេញបែបបទ​ពេញលេញ​ហើយ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ក្រុមប្រឹក្សា​គោលនយោបាយ​ថាមពល​ជាតិ ។

លោក​បន្ថែម​ថា ៖ «​កិច្ចសន្យា​រយៈពេល​យូរ គួរតែ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ហ្គា​ស LNG ៦០% ទៅ​៧០% ចំណែក​នៅ​សេសសល់​នឹង​ត្រូវ​បាន​ទិញ​ចូល​តាម​រយៈ​ទីផ្សារ​នៅ​នឹង​កន្លែង​»​។

ក្រុមហ៊ុន PTT កំពុង​ទិញ​ហ្គា​ស LNG ចំនួន​២​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ពី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ថ្មី​ៗ​នេះ​ក្រុមប្រឹក្សា​គោលនយោបាយ​ថាមពល​ជាតិ​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​នៃ​កិច្ចព្រមព្រៀង​ទិញ​ហ្គា​ស LNG រយៈពេល​វែង​ជាមួយ​ក្រុមហ៊ុន Shell Eastern Trading និង BP Singapore ចំនួន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។
ភី​ធី​ធី​កំពុង​ប្រតិបត្តិការ​នូវ​ដំណាក់កាល​ទី​២ នៃ​ការ​ទទួល​បាន​គម្រោង​ចុង​ក្រោយ​ក្នុង​តំបន់​មួយ​នៅ​ក្បែរ​គម្រោង​ដំណាក់កាល​ទី​១ ក្នុង​តំបន់ឧស្សាហកម្ម Map Ta Phut នៅ​ខេត្ត​រ៉ា​ក់​យ៉ង​ផង​ដែរ ។

ជាង​នេះ​ទៀត ក្រុមហ៊ុន​នឹង​បង្កើន​សមត្ថភាព​ផលិតកម្ម​ហ្គា​ស LNG ប្រចាំឆ្នាំ​ចំនួន​១០​លាន​តោន​ក្នុង​ឆ្នាំ​២០១៧ ស្មើនឹង​១,៤​ប៊ី​លាន​គួប​ហ្វី​ត​ក្នុង​មួយ​ថ្ងៃ ធៀប​នឹង​អត្រា​៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ ឬ​៧០០​លាន​គួប​ហ្វី​ត​ក្នុង​មួយ​ថ្ងៃ ។

PTT ក៏​គ្រោង​បង្កើត​ដំណាក់កាល​ទី​៣​សម្រាប់​សមត្ថភាព​ច្រើន​ជាង​៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ខណៈ​អាជ្ញាធរ​ផលិត​អគ្គិសនី​ថៃ​ចាប់អារម្មណ៍​ក្នុង​ការ​សាងសង់​ស្ថានីយ​ហ្គា​ស LNG សម្រាប់​រោងចក្រ​ថាមពល​របស់​ខ្លួន ។

លោក Piyasvasti Amranand ថ្លែង​ថា​៖   «​ការ​មាន​ប្រតិបត្តិ​ករ​មួយ​ផ្សេង​ទៀត គឺ​មិន​ចាំបាច់​ធ្វើ​ដូច​អ្វី​ដែល​ចម្រោះ​ក្នុង​ប្រព័ន្ធ​ហ្គា​ស LNG និង​ការ​ធ្វើ​ផែនការ​ស្ថេ​រ​ភាព​ឡើយ ។ ចំណុច​នេះ​នឹង​ធ្វើ​ឲ្យ​មាន​តម្រូវការ​គ្រប់គ្រាន់​នៃ​ហ្គា​ស LNG ដល់​អ្នក​ប្រើប្រាស់​» ។
ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង​ច្រកចូល​របស់​ភាគី​ទី​៣ ក្នុង​ប្រព័ន្ធ​ផ្ទេរ​ឧស្ម័ន​ធម្មជាតិ និង​ស្ថានីយ LNG អាច​នឹង​ត្រូវ​បាន​អនុញ្ញាត ។

រដ្ឋាភិបាល​គួរតែ​ធ្វើការ​សន្និដ្ឋាន​ជាក់លាក់​មួយ​លើ​អនាគត​តំបន់ Erawan និង​តំបន់​ប្រេង Bongkot ដែល​ជា​អ្នក​ទទួល​បាន​អាជ្ញា​យុ​កាល​សម្បទាន​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ។

លោក​បន្ថែម​ថា ៖ «​ប្រសិនបើ​គ្មាន​លទ្ធផល​ជាក់លាក់ អ្នកកាន់កាប់​តំបន់​សម្បទាន​អាច​ធ្វើ​ឲ្យ​មាន​បទដ្ឋាន​ផលិតកម្ម​ឡើង​វិញ ដែល​អាច​បង្កើន​ភាព​ចាំបាច់​សម្រាប់​ការ​នាំ​ចូល​កាន់តែ​ច្រើន​ឡើង​នៃ​ហ្គា​ស LNG នៅ​ថ្ងៃ​អនាគត និង​បង្កើន​អត្រា​អគ្គិសនី​ជាដើម​» ៕