ប្រទេសថៃ ៖ សក្តានុពលរបស់អ្នកខ្ចីដោយដាក់របស់បញ្ចាំបំណុល ត្រូវបានរៀបចំឡើងក្នុងទំហំទឹកប្រាក់១០ប៊ីលានបាតរបស់រដ្ឋាភិបាលក្នុងឥណទានតម្លៃថោកនៅគ្រប់សាខាទាំងអស់របស់ធនាគាររដ្ឋ GH Bank ដែលជាថ្ងៃដំបូងនៃគោលការណ៍នេះ ។
លោកស្រី Angkana Chaimanat ប្រធានសាខាទាំង៩៥ នៅទូទាំងប្រទេសរបស់ធនាគារ GH Bank លើកឡើងថា ៖ «បណ្តាអ្នកខ្ចីចំនួន២.០០០នាក់បានដាក់ពាក្យស្នើឥណទានលំនៅឋាន២,៥ប៊ីលានបាត ដែលជាមធ្យមក្នុងម្នាក់អាចខ្ចីប្រមាណជា១,២៥លានបាត ។ ម្យ៉ាងទៀតកម្រិតឥណទានសម្រាប់កម្ចីទាំងនោះ គឺខ្ពស់ជាងឥណទានទូទៅរបស់ធនាគារនេះ ដែលមានទំហំទឹកប្រាក់៨០ម៉ឺនបាត» ។
លោកស្រីបន្តថា ៖ «ការបង្កើនកម្មវិធីជួយដល់អតិថិជនលើសេវាបំណុលសម្រាប់អ្នកខ្ចី ដែលស្ថិតក្រោមការលើកទឹកចិត្តទ្រព្យសម្បត្តិ៤០% ទៅ៥០% នៃចំណូលទទួលបានពីអ្នកខ្ចីទូទៅ៣៣% ដើម្បីស្វែងរកឥណទានខ្ពស់ជាងនេះ» ។
ក្រោមគោលការណ៍ដែលរៀបចំឡើងដើម្បីជួយដល់អ្នកទិញផ្ទះដែលមានទំហំទឹកប្រាក់៣លានបាត ឬតិចជាងការបង្កើនប្រតិបត្តិការឲ្យប្រសើរជាងមុនក្នុងការខ្ចីដោយដាក់របស់បញ្ចាំបំណុល ធនាគារផ្នែកលំនៅឋានរបស់រដ្ឋត្រូវបានអនុញ្ញាតឲ្យផ្តល់ឥណទានស្មើនឹង៣លានបាតដល់អ្នកខ្ចីទាំងឡាយណាដែលមានចំណូលប្រចាំខែ៣ម៉ឺនបាត ។
តាមធម្មតា មានតែអ្នករកចំណូលបាន៥៤.០០០បាតក្នុងមួយខែប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានឥណទានលំនៅឋាន៣លានបាតនេះ ។
តាមគោលការណ៍នេះ អ្នករកចំណូលបាន១ម៉ឺនបាតក្នុងមួយខែអាចខ្ចីបានមិនលើសពី១លានបាតឡើយ ។ ពួកគេត្រូវបង់៥ពាន់បាតក្នុងមួយខែនៅឆ្នាំដំបូង លើកទី២ បង់៥.៧០០បាត និងលើកទី៣ បង់៧.០០០បាត ។
GH Bank បានយកកម្រៃសេវាពីអ្នកខ្ចី៣,៥%សម្រាប់ឆ្នាំដំបូង ៤,២៥%សម្រាប់ឆ្នាំទី២ និងអត្រារាយអប្បបរមាដក០,៧ពិន្ទុនៅក្នុងផ្នែកឥណទានសម្រាប់អ្នកខ្ចី និងចំណូលប្រចាំខែដក១ពិន្ទុសម្រាប់និយោជិតតាមបណ្តាក្រុមហ៊ុននានា ដែលត្រូវបានផ្តល់លក្ខខណ្ឌពិសេសតាមរយៈធនាគារ GH Bank ខណៈចំណូលប្រចាំខែរបស់ខ្លួនបច្ចុប្បន្នស្ថិតក្នុងអត្រា៦,៧៥% ។
វិធានការក្រៅពីនេះរាប់បញ្ចូលការកាត់ថ្លៃឈ្នួលក្នុងការផ្ទេរ និងថ្លៃឈ្នួលកម្ចី ដោយដាក់របស់បញ្ចាំ០,០១% សម្រាប់អំឡុងពេល៦ខែចំពោះតម្លៃផ្ទះក្នុងកម្រិតមិនលើសពី៣លានបាត ហើយក៏អនុញ្ញាតឲ្យអ្នកទិញផ្ទះលើកដំបូងបង់ថ្លៃសេវាលំនៅឋាន៣លានបាត ឬតិចជាងនេះនៅចុងឆ្នាំក្រោយ ដើម្បីដកចេញ២០%នៃតម្លៃផ្ទះពីចំណូលដែលអាចហូតយកពន្ធបានក្នុងអំឡុងពេលជាង៥ឆ្នាំនេះ ។
លោកស្រី Angkana Chaimanat បានព្យាករទុកនូវចំនួនអ្នកដាក់ពាក្យស្នើសុំឥណទាននេះថា ៖ «នឹងមានជាមធ្យមចំនួន១ប៊ីលានបាតក្នុងមួយថ្ងៃបន្ទាប់ ។ ការផ្តល់តម្រូវការខ្លាំងនេះ ក្រុមប្រឹក្សារបស់ GH Bank នឹងជួបប្រជុំក្នុងអំឡុងពេលពីរសប្តាហ៍ក្រោយ ដើម្បីពិចារណាបន្ថែមនូវមូលនិធិឥណទាន១០ប៊ីលានបាតទៀត ។
លើសពីនេះ ធនាគារបានត្រៀមរួចរាល់ហើយក្នុងការបង្កើនបរិមាណ ដោយសារតែសន្ទនិយភាពហួសកំណត់នៃទឹកប្រាក់៧០ប៊ីលានបាត ៕
ចែករំលែកព័តមាននេះ