ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគ​ចំនួន​៦​ មាន​ទឹកប្រាក់​ជាង​១០០​លាន​ទទួល​បាន​សិទ្ធិ​នៅ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​វិនិយោគ​ចំនួន​៦​គម្រោង មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន​ចំនួន​៦​ដែល​បាន​ទទួល​បានការ​វិនិយោគ​នៅ​កម្ពុជា​រួម​មាន ៖ ១….

រាជធានី​ភ្នំពេញ ៖ គម្រោង​វិនិយោគ​ចំនួន​៦​គម្រោង មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន​ចំនួន​៦​ដែល​បាន​ទទួល​បានការ​វិនិយោគ​នៅ​កម្ពុជា​រួម​មាន ៖

១. គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​ម្ហូបអាហារ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ ២,៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១០​កន្លែង​។

២. គម្រោង​បង្កើត​រោងចក្រ​បោកគក់ ជ្រលក់​ពណ៌ និង​បោះពុម្ព ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១៨​កន្លែង

៣. គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប ទុយោ​ជ័រ និង​បរិក្ខារ​បំពង់​ជ័រ (PVC pipe fittings) គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រៃ​រកា​និង​ភូមិ​ត្រពាំង​ជូន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៩,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២០១​កន្លែង ។

៤. គម្រោង​បង្កើត​រោងចក្រ​ផលិត​ឱសថ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ចំនួន ១២,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១៥​កន្លែង ។

៥. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និក ម៉ាស់​អេ​ឡិច​ត្រូ​និក និង​ឧបករណ៍​បន្សុទ្ធ​ខ្យល់ គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ២៩,៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦២៨ កន្លែង ។

និង​ក្រុមហ៊ុន​វិនិយោគ​មួយទៀត​គឺ គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​១៩៥​បន្ទប់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ ៤៨,៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ