រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងនិវត្តន៍មកពីបំពេញព្រះរាជទស្សនកិច្ចលំហែព្រះកាយនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី២២ តុលា ២០១៥ ។
តាមគម្រោងយាងនិងអញ្ជើញទៅទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រកម្ពុជាដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញរួមមាន៖ សម្តេចសេនាវិបុល សាយ ឈុំ ប្រធានព្រឹទ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះរាជវង្សានុវង្សជាច្រើនអង្គនិងរូបទៀត ៕






ចែករំលែកព័តមាននេះ