ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ កម្ពុជារកឃើញអ្នក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ចំនួន​៦៧២​នាក់ ថយចុះបើធៀបពីម្សិលមិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី រហូត​ដល់​៦៧២​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី រហូត​ដល់​៦៧២​នាក់ និងជាសះស្បើយ២២៨​នាក់ ។

ក្រសួងសុខាភិបាល​បាន​បន្ត​ថា ដោយ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​មាន​រហូត​៥៦០​នាក់ និង​ករណី​ស្លាប់ មានថ្មី៣នាក់បន្ថែមទៀត ។

សូមបញ្ជាក់ ៖ ក្រសួងសុខាភិបាលបានប្រកាសថា កាលពីម្សិលមិញថ្ងៃទី ៤ ឧសភា ២០២១​ រកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន ៩៣៨ នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ប្រទេសកម្ពុជា ក្នុងនោះរាជធានីភ្នំពេញនៅតែជាភូមិសាស្ត្រដែលអត្រានៃការឆ្លងខ្ពស់នាំមុខគេ ខណៈខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ឈរលំដាប់លេខរឿងបន្តបន្ទាប់ដែលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ច្រើន ។

ក្រសួងសុខាភិបាលបានក្រើនរម្លឹកពលរដ្ឋខ្មែរថា «ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ