ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលខែឧសភាភ្លាម ! ការងារជិត ២ ពាន់កន្លែងបានធ្លាក់ចូលទីផ្សារការងារនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន ៦ នៅដើមខែឧសភា ឆ្នាំ ២០២១ នេះ ដែលអាចផ្តល់ការងារដល់ពលរដ្ឋប្រមាណជិតពាន់កន្លែងបន្ថែមទៀត…

រាជធានីភ្នំំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន ៦ នៅដើមខែឧសភា ឆ្នាំ ២០២១ នេះ ដែលអាចផ្តល់ការងារដល់ពលរដ្ឋប្រមាណជិតពាន់កន្លែងបន្ថែមទៀត ។ គម្រោងដែលទើបអនុម័តនៅក្នុងគ្រាកម្ពុជាកំពុងវាយលុកយ៉ាងខ្លំាងពីជំងឺកូវីដ ១៩ មិនមាននៅភ្នំពេញទេ ប៉ុន្តែមាននៅខេត្តព្រះសីហនុ ២ គម្រោង នៅខេត្តកណ្តាល ២ គម្រោង នៅកំពង់ស្ពឺ ១ គម្រោង និងនៅខេត្តតាកែវ ១ គម្រោង ។

២ គម្រោងនៅខេត្តព្រះសីហនុ ជាគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃម្ហូបអាហារមួយកន្លែង ដែលបម្រុងបោះទុនចំនួន ២,៩ លានដុល្លារ និងអាចផ្តល់ការងារឲ្យពលរដ្ឋចំនួនជាង ២ ពាន់កន្លែង និងគម្រោងមួយទៀតជាអាជីវកម្មសណ្ឋាគារផ្កាយ ៥ មានទុនវិនោយគចំនួនជាង ៤៨ លានដុល្លារ និងអាចផ្តល់ការងារចំនួន ៣៨០ កន្លែង។ ចំណែក ១ ខេត្តកំពង់ស្ពឺ គឺជាការវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ មានទុនវិនិយោគជាង ៣ លានដុល្លារ និងអាចផ្តល់ការងារចំនួន ២១៨ កន្លែ ។

មួយគម្រោងនៅខេត្តតាកែវ ជាការបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទគ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់ គ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ ២៩,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២ ៨កន្លែង និង ២ គម្រោងនៅខេត្តកណ្តាល មួយជាគម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ ៩,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១ កន្លែងនិងមួយទៀតគម្រោងបង្កើតរោងចក្រផលិតឱសថ មានទុនវិនិយោគចំនួន ១២,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥ កន្លែង ។

ជាការកត់សម្គាល់នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១ ឧសភាកន្លងមកនេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអនុវត្តបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ រួមទំាងគោលនយោបាយអាទិភាពសំខាន់ៗដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនពលរដ្ឋ ក្នុងនោះមានគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥ ឆ្នាំ ២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ ២០១៧ ឆ្នាំ ២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួចក្រោមអភិក្រម ឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់និ ងបាវចនាកែទម្រង់ និងបង្កើតមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទោះស្ថិតនៅក្នុងដំណាក់កាលជំងឺកូវីដ ១៩ កំពុងវាយលុកក្តី រាជរដ្ឋាភិបានៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនពលរដ្ឋ ដែលនាំឲ្យផលប៉ះពាល់លើចំនួនការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ