ខេត្តបន្តាយមានជ័យ ៖ ជនសង្ស័យម្នាក់បានត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទពាក់ព័ន្ឋនឹងការចាប់ជំរិតទារលុយពីពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ ។ ហេតុការណ៍ឃាត់ខ្លួននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី២២ តុលា ២០១៥ នៅកន្លែងលក់សំបុត្ររថយន្តក្បែរស្ថានីយ៍ប្រេងតូតាល់ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ។
សេចក្តីរាយការណ៍ជំហានដំបូងពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ទៀតថា ជនសង្ស័យជាអ្នករត់ម៉ូតូឌុបឈ្មោះ ងាន ប៊ុនថាន អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ។
ប្រភពបន្តថា ជនរងគ្រោះជាពលករខ្មែរពីរនាក់ ម្នាក់ឈ្មោះតុប ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ីម សុធា ភេទស្រី អាយុ៣៣ឆា្នំ ទំាងពីរនាក់រស់នៅក្នុងភូមិ-ឃុំបឹងក្រួស ស្រុកកំចាយមា ខេត្តព្រៃវែង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ។
ចែករំលែកព័តមាននេះ