ខេត្តកំពង់ឆ្នាំង៖ របាំងសាច់អួន និងរបាំងស្បៃមុងប្រវែង២៣៨០ម៉ែត្រ រួមទាំងលបលូសាច់អួន៣៦មាត់ និងឧបរណ៍ល្មើសច្បាប់នេសាទជាច្រើនទៀតត្រូវបានសមត្ថកិច្ចជលផលសហការជាមួយអាជ្ញាធរ
មូលដ្ឋានធ្វើការបង្ក្រាបរយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និង២១ តុលា ក្នុងភូមិសសាស្ត្រ ស្រុកចំនួន២ គឺស្រុកជលគីរី និងស្រុកកំពង់លែង ។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល ដែលបានដឹកនាំការបង្ក្រាបបទល្មើសនេសាទនេះបានឱ្យដឹងថា ថ្វីបើពេលនេះជារដូវបើកនេសាទពិតមែន ប៉ុន្តែពួកគាត់នៅតែប្រើឧបករណ៍ល្មើសច្បាប់កំណត់ ដូចជារបាំង និងលបស្បៃមុង របាំងសាច់អួនដែលមានក្រឡាញឹក និងមានប្រវែងវែងពេកដែលខុសពីច្បាប់បានកំណត់ ។
ដោយហេតុនេះហើយ ក្នុងនាមលោកជាមន្ត្រីជំនាញ និងជាថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផល ត្រូវតែអនុវត្តតាមគោលការច្បាប់ ។ ជាក់ស្តែងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និង២១ តុលា ២០១៥ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច រូមនិងមន្ត្រីជំនាញជលផល សរុបចំនួន២៥នាក់ ប្រើប្រាស់កាណូតចំនួន៦គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកបរិបូរណ៍ និងស្រុកជលគីរី ដែលជាលទ្ឋផល បង្ក្រាបរបាំងសាច់អួន និងស្បៃមុង បាន២៨កន្លែង ស្មើនឹងប្រវែង២៣៨០ម៉ែត្រ លបលូសាច់អួន និងស្បៃមុខ បាន៣៦មាត់ បង្គោល៩០០ដើម លបប្រើស១០០ចំនួន៦ខ្យែ និងចាក់លែងត្រីបាន៦០គីឡូក្រាម ។
ឧបរករណ៏ល្មើសច្បាប់ទាំងនោះត្រូវបានបំផ្លាញចផលនៅនឹងកន្លែង៕





ចែករំលែកព័តមាននេះ