ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរមានហាងឆេងខ្ពស់ជាងដុល្លារសាំងហ្គាពួរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាខ្ពស់ជាងប្រាក់ដុល្លារសាំងហ្គាពួរបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃកម្ពុជានៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាខ្ពស់ជាងប្រាក់ដុល្លារសាំងហ្គាពួរបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃកម្ពុជានៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០៣១ រៀល និងលក់ចេញតែ ៣០៦១ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៣០៤៦ រៀល ហើយលក់ចេញរហូតដល់ទៅ ៣០៧៦ រៀលឯណោះ ។

ទន្ទឹមនេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតសម្រាប់ថ្ងៃនេះដែរ គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥០ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៦៦ រៀល លក់ចេញ ៤៩១៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១២៤ រៀល លក់ចេញ ៣១៥៥ រៀល ។

ជាមួយគ្នានេះ ១ យន់ចិន ទិញចូល ៦២៦ រៀល លក់ចេញ ៦៣២ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៤ រៀល លក់ចេញ ៣៧៤១ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦១ រៀល លក់ចេញ ៣៦៤ រៀល ។ ចំពោះ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ