រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈលុបចោលការយកពន្ឋលើរបបម៉ៅការ និងកាត់បន្ថយភាស៊ីប៉ាតង់ផ្សេងៗ ដើម្បីជួយសម្រួលដល់អាជីករ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការស្ពានជ្រោយចង្វារទី២ និងរង្វង់មូលជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី២២ តុលា ២០១៥ ៕
ចែករំលែកព័តមាននេះ