អបអរសាទរ! Man City សម្រាប់ការបើកទំព័រប្រវត្តិសាស្ត្រថ្មីរយៈពេល១៤១ឆ្នាំ
អង់គ្លេស ៖ Manchester City បានបំបាក់ក្រុម Paris St-Germain ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ UEFA Champions…
អង់គ្លេស ៖ Manchester City បានបំបាក់ក្រុម Paris St-Germain ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ UEFA Champions…
អង់គ្លេស ៖ Manchester City បានបំបាក់ក្រុម Paris St-Germain ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ការប្រកួតជើងទី២ ដែលធ្វើឡើងក្នុងកីឡដ្ឋាន Etihad កាលពីយប់មិញ បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះ Man City យកឈ្នះក្នុងលទ្ធផល ២-០។ ខណៈដែល ២គ្រាប់នេះ សម្រេចបានដោយកីឡាករ Riyad Mahrez។
ដោយកាលពីជើងទី១ នៅឯកីឡដ្ឋាន Parc des Princes ម្ចាស់ផ្ទះ PSG បានចាញ់ដោយលទ្ធផល ២-១។ ដូច្នេះសរុបការប្រកួតទាំង២ជើង Man City យកឈ្នះដោយលទ្ធផល ៤-១។
Man City ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Pep Guardiola បានបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងការឈានទៅវគ្គផ្តាច់ព្រត្រ័ក្របខណ្ឌ Champions League ចាប់តាំងពីក្លិបមួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨០ ពោលគឺមានរយៈពេល ១៤១ឆ្នាំ។
ការប្រកួតវគ្គផ្តាច់ព្រត្រ័នឹងត្រូវធ្វើឡើងនៅឯកីឡដ្ឋាន Atatürk Olympic ក្នុងទីក្រុង Istanbul ប្រទេសតួកគី នាថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ។ ខណៈដែល Man City ត្រូវរង់ចាំលទ្ធផលការប្រកួតគូប្រជែង១គូទៀតរវាង Chelsea នឹង Real Madrid សម្រាប់ជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័នៅយប់នេះ៕
ចែករំលែកព័តមាននេះ