ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាឃ្មុំ​ព្រៃ​វង្វេង​ចូល​ហាង​ទំនើប​ត្រូវ​ប៉ូលិស​បា.ញ់​សម្លា.ប់

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ស្ថានីយទូរទស្សន៍​មួយ​របស់​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៤ តុលា​២០១៥ បាន​ផ្សាយ​វី​ដេ​អូ​ស្តី​ពី​ខ្លាឃ្មុំ​ព្រៃ​មួយ​ក្បាល​ដើរ​វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​ហាង​ទំនើប​មួយ​នៅ​ក្រុង​កា​បា​រ៉ូ​វ ភាគ​ខាងកើត​ប្រទេស​រុ​ស្ស៊ី

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ស្ថានីយទូរទស្សន៍​មួយ​របស់​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៤ តុលា​២០១៥ បាន​ផ្សាយ​វី​ដេ​អូ​ស្តី​ពី​ខ្លាឃ្មុំ​ព្រៃ​មួយ​ក្បាល​ដើរ​វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​ហាង​ទំនើប​មួយ​នៅ​ក្រុង​កា​បា​រ៉ូ​វ ភាគ​ខាងកើត​ប្រទេស​រុ​ស្ស៊ី ជាប់​ព្រំដែន​ប្រទេស​ចិន ។ នៅ​វេលា​អធ្រាត្រ​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​បាន​បង្ហាញ​រូប​ខ្លាឃ្មុំ​ព្រៃ​មួយ​ក្បាល​នោះ​ដើរ​វង្វេង​ចូល​ហាង​ទំនិញ និង​រត់​ចូល​ទៅ​ទីតាំង​កម្សាន្ត​របស់​កុមារ​នៅ​ក្បែរ​នោះ ។ ប៉ូលិស​បាន​រត់​តាម​បាញ់​ខ្លាឃ្មុំ​នោះ​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​ងាប់​នៅ​កន្លែង​កម្សាន្ត​របស់​កុមារ ។
អង្គភាព​ផ្នែក​ស៊ើបអង្កេត​របស់​រុ​ស្ស៊ី​បាន​ស្រាវជ្រាវ​ពី​ករណី​ប៉ូលិស​បាញ់​ខ្លាឃ្មុំ​ដែល​មាន​អាយុ​ប្រហែល​ពី​២​ទៅ​៣​ឆ្នាំ ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​នោះ ៕