ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ញញួរ​វ៉ៃ​កម្ទេច​រថយន្ត BMW 740 ព្រោះ​ខឹង​ប្តី​មាន​ស្រី

8 ឆ្នាំ មុន

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​រស់នៅ​ទីក្រុង Shenzhen ប្រទេស​ចិន បាន​ជះ​កំហឹង​លើ​រថយន្ត​ទំនើប BMW 740 របស់​ប្តី​ដោយ​ប្រើ​ញញួរ​វាយ​កម្ទេច ក្រោយ​ពី​ដឹង​ថា​ប្តី​របស់​នាង​មាន​ស្រី ។ ស្ត្រី​នោះ​មានត្រកូល…

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​រស់នៅ​ទីក្រុង Shenzhen ប្រទេស​ចិន បាន​ជះ​កំហឹង​លើ​រថយន្ត​ទំនើប BMW 740 របស់​ប្តី​ដោយ​ប្រើ​ញញួរ​វាយ​កម្ទេច ក្រោយ​ពី​ដឹង​ថា​ប្តី​របស់​នាង​មាន​ស្រី ។

ស្ត្រី​នោះ​មានត្រកូល «​វ៉ូ​» បាន​យក​ញញួរ​ទៅ​កម្ទេច​រថយន្ត​របស់​ប្តី​តម្លៃ​១៥​ម៉ឺន​ដុល្លារ​ដែល​ចត​នៅ​មុខ​ហាង​មួយ​។ ទ្វារ​រថយន្ត​ទាំង​សងខាង កញ្ចក់ និង​តួ​ខាង​មុខ​ត្រូវ​នារី​នោះ​វាយ​បំបែក​ក្នុង​រយៈពេល​២០​នាទី ។ ការ​បំផ្លាញ​រថយន្ត​នេះ​ធ្វើ​ឱ្យ​អ្នកដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ចោមរោម​មើល ។

ស្ត្រី​ពោរពេញ​ដោយ​កំហឹង​នោះ​បាន​គំរាម​មិន​ឱ្យ​អ្នក​ដទៃ​លូកដៃ​ក្នុង​រឿង​របស់​នាង សូ​ម្បី​តែ​ប៉ូលិស​ក៏​ដោយ ៕