ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាផ្សិតហូបរួច​ស្រាប់តែពុលក្អួតធ្ងន់ធ្ងរ ក្នុងនោះ​ជា​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ មានប្រជាពលរដ្ឋ​​២​នាក់ក្នុង​នោះជា​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ផងបាន​ពុលផ្សិតធ្ងន់ធ្ងរ កើតឡើង​នៅចំណុច​ភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ តែត្រូវ​​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ កាលពី​ព្រលប់​ថ្ងៃ​ទី​០៤​ ឧសភា…

ស្រុក​ព្រៃ​នប់ ៖ មានប្រជាពលរដ្ឋ​​២​នាក់ក្នុង​នោះជា​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ផងបាន​ពុលផ្សិតធ្ងន់ធ្ងរ កើតឡើង​នៅចំណុច​ភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ តែត្រូវ​​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ កាលពី​ព្រលប់​ថ្ងៃ​ទី​០៤​ ឧសភា ២០២១ ។ សូមរំលឹកថា ហាមដកផ្សិតមួយប្រភេទនេះមកហូប ឬលក់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត​

តាម​ប្រភព​ពី​សមត្តិ​កិច្ច​ឱ្យដឹង​ថា ​ជនរងគ្រោះដែល​ពុលផ្សិត​នោះ ​ម្នាក់ឈ្មោះ ប៉ាន នី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ បណ្តាល​អោយ​សន្លប់​ពុំ​ទាន់​ដឹងខ្លួននោះទេ ​។ រីឯ​ម្នាក់ទៀត ឈ្មោះ​ហ៊រ មួយ​លៀង ភេទ​ស្រី អាយុ​០៥​ឆ្នាំ​(​ត្រូវជា​ចៅ​) បណ្តាល​អោយ​ក្អូ​ត​ចង្អោរ​។ ដោយឡែក គេនៅមិនដឹងថា ផ្សិតដែលពួកគាត់បានហូបនោះ ជាប្រភេទ​ផ្សិតឈ្មោះអ្វីនោះទេ។

ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​គឺមក​ពី​ឈ្មោះ​ប៉ាន នី បាន​ទៅ​ដក​ផ្សិត​នៅ​ក្នុង​ព្រៃ​មក​ឆា​ហូប ​ទើប​បណ្តាល​អោយ​ពុល​តែ​
ម្តង​។ បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​បន្ទប់​ព្យាបាល​ឃុំ​បឹង​តា​ព្រហ្ម ហើយ​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ ។

សូមរំលឹកថា ​កាលពីប៉ុន្មានថ្ងៃមុន សមត្ថកិច្ច​នៅ​ស្រុកស្រែ​អំបិលខេត្តកោះកុង បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​ដក​ផ្សិត​មក​ធ្វើ​ម្ហូបអាហារ ឬ​យក​ទៅ​លក់ដូរ សូមកុំ​ដក​ផ្សិត​មួយ​ប្រភេទ​នេះ​មក​ធ្វើ​ជា​ម្ហូបអាហារ និង​លក់ដូរ​បន្ត​ជា​ដាច់ខាត ព្រោះ​ផ្សិត​មួយ​ប្រភេទ​នេះ​គេ​ហៅ​ថា ផ្សិតចំពុះសេក ឬ​ផ្សិត​ពង​ក្ងោក ហើយ​ផ្សិត​មួយ​ប្រភេទ​នេះ​មាន​ជាតិពុល ដែល​ធ្វើ​ឱ្យ​អ្នក​បរិភោគ​អាច​ស្លា​.​ប់​បាន​។

រដ្ឋបាល​ខេត្តកោះកុង​ក៏​បាន​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ថា កន្លង​មក មាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ខេត្ត ហើយ​តំបន់​ខ្លះ​ក៏​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ដែល​ធ្វើ​ឱ្យ​រុក្ខជាតិ​នានា​ដុះ​លូតលាស់​តាម​បែប​ធម្មជាតិ ។ ស្រប​ពេល​គ្នា​នេះ​ដែរ ក៏​មាន​ផ្សិត​ជា​ច្រើន​ប្រភេទ រួម​ទាំង​ផ្សិត ដែល​មនុស្ស​អាច​បរិភោគ​បាន និង​ផ្សិត​ពុល​ផង​ដែរ​បាន​ដុះ ព្រោងព្រាត​ជា​ច្រើន​នៅ​តាម​តំបន់​ព្រៃ តំបន់​ចម្ការ ។​ល​។ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ដើរ​រក​ផ្សិត​សម្រាប់​លក់ និង​បរិភោគ​ដូច​រាល់ដង​។ ក៏​ប៉ុន្តែ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​បាន​ស្គាល់​ច្បាស់លាស់​អំពី​ប្រភេទ​ផ្សិត​ហូប​បាន និង​ផ្សិត​ពុល​។

អត្ថបទសរសេរ ដោយ