ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមដកផ្សិតមួយប្រភេទនេះមកហូប ឬលក់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត​

2 ឆ្នាំ មុន
  • កោះកុង

​ខេត្តកោះកុង​ ៖ មន្ត្រីជំនាញនិងសមត្ថកិច្ចនៅស្រុកស្រែអំបិល ខេត្តកោះកុង បាន​ណែនាំដល់​បងប្អូន​ប្រជា​ពលរដ្ឋ ដែលដើរដកផ្សិតមកធ្វើម្ហូប​អាហារ ឬយកទៅលក់ដូរ សូមកុំដកផ្សិតមួយ​ប្រភេទនេះមកធ្វើជា​ម្ហូប​អាហារ និងលក់ដូរបន្តជាដាច់ខាត ​ព្រោះ​ផ្សិតមួយប្រភេទ​នេះគេហៅថា…

​ខេត្តកោះកុង​ ៖ មន្ត្រីជំនាញនិងសមត្ថកិច្ចនៅស្រុកស្រែអំបិល ខេត្តកោះកុង បាន​ណែនាំដល់​បងប្អូន​ប្រជា​ពលរដ្ឋ ដែលដើរដកផ្សិតមកធ្វើម្ហូប​អាហារ ឬយកទៅលក់ដូរ សូមកុំដកផ្សិតមួយ​ប្រភេទនេះមកធ្វើជា​ម្ហូប​អាហារ និងលក់ដូរបន្តជាដាច់ខាត ​ព្រោះ​ផ្សិតមួយប្រភេទ​នេះគេហៅថា ផ្សិតចំពុះសេក ឬ​ផ្សិតពងក្ងោក ហើយ​ផ្សិតមួយ​ប្រភេទនេះមានជាតិពុល ដែលធ្វើ​ឱ្យ​អ្នកបរិភោគអាចស្លា.ប់បាន។

ទន្ទឹមនឹងនោះដែរ​ រដ្ឋបាលខេត្តកោះកុង​​ក៏បាន​ជម្រាបជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋ​​​ឱ្យ​បាន​ជ្រាបថា កន្លងមក មានភ្លៀងធ្លាក់នៅទូទាំងខេត្ត ហើយតំបន់ខ្លះក៏មានភ្លៀងធ្លាក់ជោក​ជាំ ដែលធ្វើឱ្យរុក្ខជាតិនានាដុះលូតលាស់តាមបែបធម្មជាតិ។ ស្របពេលគ្នានេះដែរ ក៏មានផ្សិតជាច្រើនប្រភេទ រួមទាំងផ្សិត ដែលមនុស្សអាចបរិភោគបាន និងផ្សិតពុលផងដែរបានដុះ ព្រោងព្រាតជាច្រើននៅតាមតំបន់ព្រៃ តំបន់ចម្ការ ។ល។ ដែលជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន​បានដើររកផ្សិតសម្រាប់លក់ និងបរិភោគដូចរាល់ដង។ ក៏ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋ ដែលមិនបានស្គាល់ច្បាស់លាស់អំពីប្រភេទផ្សិតហូបបាន និងផ្សិតពុល។

តាម​ប្រភព​​​ខាងលើបាន​បន្ត​ថា ក្នុងរយះពេលថ្មីៗនេះ នៅក្នុងភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តកោះកុង ក៏មានបងប្អូនប្រជា​ពលរដ្ឋ​មួយចំនួន​បានដើររកដកផ្សិតយកមកបរិភោគ ហើយក៏បានពុល រហូតសន្លប់ និងស្លា.ប់បាត់បង់ជីវិតថែមទៀតផង។ ដើម្បីចៀសវាង បង្ការការពុលផ្សិត និងថែរក្សាសុខភាព អាយុជីវិតបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំដូចករណីថ្មីៗនេះ ។​

រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់ថា ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងជាពិសេសអ្នកប្រកបរបរដកផ្សិតលក់ នឹងយល់កាន់ច្បាស់អំពីករណីនេះជាក់ជាមិនខាន ក្នុងការការពារសុខភាព និងអាយុជីវិតរបស់ខ្លួន និងអ្នកដទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ