ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​អ្នកដឹង​ប្រមាណ​ក្នុង​អាហារ​រមែង​មិន​សាបសូន្យ​គុណធម៌

2 ឆ្នាំ មុន

ព្រះ​ទសពល​ទ្រង់​សម្ដែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ! ភិក្ខុ​ដែល​ប្រកបដោយ​ភាព​ជា​អ្នកដឹង​ប្រមាណ​នៃ​ការ​បរិភោគ​អាហារ​ភោជន និង​ដឹង​ធម៌​៤​ប្រការ ជា​អ្នក​មិន​គួរ​នឹង​សាបសូន្យ​ចាក​គុណធម៌​ទាំងឡាយ មាន​ឈាន​ជាដើម រមែង​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​នៃ​ព្រះ​និព្វាន ។ ធម៌​៤​ប្រការ​នោះ…

ព្រះ​ទសពល​ទ្រង់​សម្ដែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ! ភិក្ខុ​ដែល​ប្រកបដោយ​ភាព​ជា​អ្នកដឹង​ប្រមាណ​នៃ​ការ​បរិភោគ​អាហារ​ភោជន និង​ដឹង​ធម៌​៤​ប្រការ ជា​អ្នក​មិន​គួរ​នឹង​សាបសូន្យ​ចាក​គុណធម៌​ទាំងឡាយ មាន​ឈាន​ជាដើម រមែង​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​នៃ​ព្រះ​និព្វាន ។

ធម៌​៤​ប្រការ​នោះ តើ​ដូច​ម្ដេច​ខ្លះ ? សៀវភៅ​ឱវាទបាតិមោក្ខ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​៤​ប្រការ​នោះ គឺ​ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​១, ជា​អ្នក​បាន​គ្រប់គ្រង​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​១, ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​១ និង​ជា​អ្នក​ប្រកប​សេចក្ដី​ភ្ញាក់រឭក​រឿយ​ៗ គឺ​ដេក​តិច​ភ្ញាក់រឭក​ច្រើន​១ ។

ពាក្យ​ដែល​ពន្យល់​ឲ្យ​ស្គាល់​ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ដូច​ន័យ​ដែល​បាន​ពោល​មក​ហើយ​នេះ រាប់​ថា​ជា​ពុទ្ធសាសនា ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ គឺ​ព្រះពុទ្ធ​ជា​ម្ចាស់​រាល់​ព្រះ​អង្គ​ដែល​ទ្រង់​បាន​ត្រាស់​ក្នុង​កាល​ទាំងពួង​រមែង​ទ្រង់​ប្រដៅ​ដូច្នេះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ