ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ជូន​មិត្តភក្តិ​ទៅ​ផ្ទះ​ត្រឡប់​មក​វិញ​ត្រូវ​​ចោរ​មួយ​ក្រុម​​​ប្លន់​យក​ម៉ូតូ

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ ​យុវជន​២​នាក់​រង​របួសស្រាល ​បន្ទាប់​ពី​រត់គេច​ពី​ក្រុម​ចោរ​មួយ​ក្រុម​ដែល​ស្ទាក់ផ្លូវ​​​ដេញ​កា.ប់​ប្លន់​យក​ម៉ូតូ​បាន​​សម្រេច​​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២១​​តុលា​ ​២០១៥

​រាជ​ធានី​ភ្នំពេញ ​៖ ​យុវជន​២​នាក់​រង​របួសស្រាល ​បន្ទាប់​ពី​រត់គេច​ពី​ក្រុម​ចោរ​មួយ​ក្រុម​ដែល​ស្ទាក់ផ្លូវ​​​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​បាន​​សម្រេច​​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២១​​តុលា​ ​២០១៥ ​នៅ​កែង​ផ្លូវ​លេខ​២៧១​​និង​ផ្លូវ​តា​ផុ​ន ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំកា​មន​ ។

យុវជន​រង​គ្រោះ​ម្នាក់​​ឈ្មោះ អម លីង អាយុ​២២​ឆ្នាំ ជា​ជាង​កាត់​ដែក ស្នាក់​នៅផ្ទះ​ជួល​​ក្នុង​ភូមិ​ជ្រេ​ស សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ហើយ​ម៉ូតូ​ដែល​ត្រូវ​​ក្រុម​ចោរ​​ប្លន់​​យក​ទៅ​នោះ​ម៉ាកស្មាស់​វី​ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1J-6153 ។​

​​តាម​សាក្សី​នៅ​​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ ​យុវជនរង​គ្រោះ​​និង​មិត្តភក្តិ​បាន​ចូល​​លេង​ក្នុង​​​ក្លឹ​បមួយ ​បន្ទាប់​ពី​មិត្តភក្តិ​ម្នាក់​ស្រវឹងស្រា​ខ្លាំ​ពេក​ក៏​បាន​ជូន​​ទៅ​ផ្ទះ​មិត្តភក្តិ​ម្នាក់​ទៀត​នៅ​ម្តុំ​ផ្លូវ​តា​ផុ​ន ​ហើយ​​ក៏​​ត្រឡប់​មក​វិញ​ស្រាប់​តែ​​លេចមុខ​មនុស្ស​​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​រត់​មក​ពីក្រោយ​កាប់​​ប្រហារ​មិត្តភក្តិ​ម្នាក់​ដែល​ជិះ​​នៅ​ខាង​ក្រោយ​បណ្តាល​ឱ្យ​​ធ្លាក់​ពីលើ​ម៉ូតូ​​ ​ឃើញ​មិត្តភក្តិ​ធ្លាក់​ពីលើ​ម៉ូតូ​​ ​មិន​ហ៊ាន​ជិះ​រត់​ចោល​​​ទេ​​ក៏​ឈប់​ម៉ូតូ​យក​ដំ​ថ្ម​គប់​​តដៃ​ជា​មួយ​​ក្រុម​ចោរ​​​ ​ហើយ​​​ក្រុម​​ចោរ​ទាំង​នោះ​​ក៏​​រត់​​សំដៅ​មក​ដេញ​កាប់​​អ្នក​បើក​ម៉ូតូ​ ភ្លាមនោះ​អ្នក​បើក​ម៉ូតូ​​ទុក​ម៉ូតូ​ចោល​​រត់យក​រួច​​ខ្លួន​ ​ធ្វើ​ឱ្យ​​ក្រុម​ចោរ​​ទាំង​នោះ​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ទៅ​ ។

ក្រោយ​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​ក៏​បាន​រត់​មក​បញ្ជាការដ្ឋាន​កង​រាជ​អា​វុ​ធ​ហត្ថ​ខណ្ឌ​ចំកា​មន​ ដើម្បី​ដាក់​ពាក្យបណ្តឹង ​៕