ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​៤​នាក់​បន្ថែម​ទៀត​នៅ​សៀមរាបស្ថិតក្នុងការគ្រប់គ្រងសមត្ថកិច្ចជំនាញ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០ កុម្ភៈ​នេះ​ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៤​នាក់ នៅ​ថ្ងៃ​ទី​០៤…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ២០ កុម្ភៈ​នេះ​ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៤​នាក់ នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ ។

អ្នក​ទាំង​៤​នាក់​ខាងលើ​មាន​ដូច​ជា ៖ ១- ឈ្មោះ ក្រៀល ហឿ​ត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ផ្នែក​លក់​ឆ្នោត​មហា​សំណាង អាសយដ្ឋាន​នៅ​ភូមិ​ក្រសាំង សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ធ្វើ​ដំណើរ​មក​ពី​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ គាត់​បាន​មក​ដល់​ភូមិសាស្ត្រ​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​១៨:៥៨​នាទី ល្ងាច​នៅ​ព្រំ ប្រទល់​ខេត្ត​សៀម រាប​- ខេត្តកំពង់ធំ (​ស្រុក​ជីក្រែង​-​ស្រុក​ស្ទោង​) ។

អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុមការងារ​នៅ​ព្រំប្រទល់​គាត់​បាន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ ដើម្បី​យក​សំណាក ។

២- ឈ្មោះ លី​ស ជី ភេទ​ស្រី អាយុ​៣១​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោក​ចក ក្រុង​សៀមរាប បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល គង់ រិ​ទ្ធី II ដោយ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​នេះ ។

៣- ឈ្មោះ ហឿ​ល សុភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ស្វាយ ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​គាត់​បាន​ជូន​ប្រពន្ធ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល គង់ រិ​ទ្ធី II កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ ២០២១ ដោយ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​នេះ ។

៤- ឈ្មោះ ពៅ សុគន្ធ ភេទ​ប្រុស អាយុ​២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី មក​ពី​ខេត្តកោះកុង ជាមួយ​ឪពុក និង​ម្តាយ​ដែល​ឪពុក​ជា​បុគ្គលិក​ក្រុមហ៊ុន​សំណង់​នៅ​ខេត្តកោះកុង​មក​ដល់​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០ ២១ តាម​រយៈ​រថយន្តក្រុង ។

អ្នកបើកបរ និង​អ្នកដំណើរ​ក្នុង​រថយន្តក្រុង (​ក្រុមហ៊ុន​អូ​ឡាំ​ពិ​ច​) ត្រូវ​បា​នប​ញ្ជូ​ល​មក​មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពេល​មក​ដល់​ខេត្តសៀមរាប​លើកលែង​អ្នកដំណើរ​៤​នាក់ បាន​បន្តដំណើរ​ទៅ​ខេត្តព្រះវិហារ ។

មក​ទល់​ពេល​នេះ​ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៥១​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៦​នាក់ ស្លាប់​១​នាក់ និង​៣៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក ។

បុគ្គល​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​នេះ​នឹង​ប្រឈម​ការ​ពិន័យ​អន្ត​ការណ៍ ឬ​ផ្តន្ទាទោស​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត សៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​បាន​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល គង់ រិ​ទ្ធី II ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ