ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​អ្នក​រត់​តាក់ស៊ីអាច​​​ប្រឈម​​​​ខ្លាំង​​ កិច្ចពិភាក្សា​រក​ដំណោះស្រាយទប់ស្កាត់​ការ​ឆ្លង​​​ជំងឺ​​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ​ដឹកនាំ​ដោយ​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធាន​សុខាភិបាល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង​៖ កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ ​ដឹកនាំ​ដោយ​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធាន​សុខាភិបាល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ដែលរៀបចំឡើងនៅ​ក្នុង​សាលាខេត្ត​ ​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ២០២១ ​។

លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុ​ន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​​សង្ខេប​ជូន​អង្គប្រជុំ​ស្តី​ពី​វឌ្ឍន​ភាព​នៃ​ការងារ​គ្រប់គ្រង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បាន​លើក​ឡើង​អំពី​កត្តា​កំណត់​ជោគជ័យ​ចម្បង ៥ និង​យុទ្ធ​សាស្ត្រ​រហ៍ស៤​គឺ​៖
១-រហ័ស​រក​ឱ្យ​ឃើញ (​ប្រជាជន​ម្នាក់ ជា​ភ្នាក់ងារ​ម្នាក់​)
២-រហ័ស​ដាក់​ដាច់​ដោយឡែក
៣-ហ័ស​រាយការណ៍ (​ជូន​អាជ្ញាធរ សមត្ថកិច្ច និង​សុខាភិបាល​)
៤-រហ័ស​ពិនិត្យ​(​ធ្វើតេស្ត​) និង​ព្យាបាល​។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ កម្លាំង​សមត្ថកិច្ច និង​អតីត​យុទ្ធ​ជន ប្រភេទ Sinopharm, Sinovac ទី​១,​ទី​២​ការ​ពិនិត្យ ព្យាបាល សំខាន់​ផ្តោត​លើ​ពលករ​ចំណាកស្រុក ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​វិញ និង​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​មូលដ្ឋាន​ជា​ប្រចាំ​ដោយ​ក្តាប់​ឲ្យ​បាន​ចំនួន​អ្នក​ចេញចូល​ប្រចាំ​ថ្ងៃ​ផង​ដែរ ​។ រីឯបញ្ហា​មួយទៀត​ គឺរឿង​អ្នក​រត់​តាក់ស៊ីអាច​ប្រឈម​ខ្លាំង​ សូម​អាជ្ញាធរ​ក្រុង​ជួយ​អប់រំ​ផ្សព្វផ្សាយ​បន្ថែម ជា​ពិសេស ​នៅ​បេនឡាន បើ​​អាច​ឱ្យ​គាត់​ប្រើ​សៀវភៅ ប៊ិ​ច សម្រាប់​កត់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​អ្នក​ជិះ​ទាំងអស់​ប្រចាំ​ថ្ងៃ ហើយ​អ្នក​រត់​តាក់ស៊ី​ក៏​ត្រូវ​ផ្តល់​អត្ត​សញ្ញា​ខ្លួន​ចំពោះ​អាជ្ញាធរ ដើម្បី​ងាយ​ទាក់ទង និង​ជួយ​គាត់​ពេល​ជួប​បញ្ហា់​។

​​លោក​ងួ​ន រតនៈ ក៏បាន​ផ្តាំផ្ញើ​បន្ថែម​ទៀត​ថា ចំណុច​សំខាន់​ៗ​មាន៖
១-ការ​គ្រប់គ្រង​ពលករ​ចូល​ពី​ប្រទេស​ថៃ
២-ការ​បង្ការ​ការ​ចម្លង​សហគមន៍ និង​ការ​អនុវត្ត​ច​ត្តា​ឡី​ស័ក ការ​បង្ក្រាប​ល្បែងស៊ីសង ក្នុង​សម័យ​កូ​វី​ដ​-១៩
៣-ការ​រៀបចំ​បង្កើត​ទម្រង់​សម្រាប់​អ្នក​រត់​តាក់ស៊ី​កត់ត្រា​រាល់​អ្នក​ជិះ​ទាំងអស់​ដេ​ី​ម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ពេល​មាន​ករណី​វិជ្ជមាន
៤-ការ​អនុវត្ត​ការ​ផាកពិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ល្មើស​នឹង​វិធាន​សុខាភិបាល
៥-ករណី​មាន​បញ្ហា​កើតឡើង អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ច្បាម និង​កំណត់​ភូមិសាស្ត្រ​ឱ្យ​បាន​ច្បាស់ ដើម្បី​កំណត់​ការ​បិទ​ខ្ទប់​ឱ្យ​បាន​សម​ស្រប និង​ងាយ​គ្រប់គ្រង
៦-ពង្រឹងស្មារតី ឆន្ទៈ ម្ចាស់​ការ និង​បន្ត​ផ្សព្វ​ព្វ​ផ្សាយ​បន្ថែម​ទាំង​ផ្ទាល់មាត់ និង​តាម​ឧ​ឃោស​ន​ស័ព្ទ​ទៅ​ដល់​មហាជន​ទូទៅ​នៅ​តាម​សហគមន៍​។

ឯកឧត្តម​បាន​សង្កត់​បន្ថែម​ទៀត​ថា អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​បន្ត​អនុវត្ត​ការងារ​តាម​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏​ដូច​ជា​រដ្ឋាភិបាល​ខេត្ត ឱ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ទៀត​ ។ ដោយ៖ ហួត សុង​ហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ