ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋមួយក្រុម ដែលរងផលប៉ះពាល់លើដីចំណីរថភ្លើង កាលពីវេលាព្រឹកថ្ងៃទី២២ តុលា ២០១៥ នេះ បានកាន់បដាស្រែកតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតជាថ្មីទៀត ខណៈដែលខាងអាជ្ញាធរនៅតែគ្មានដំណោះស្រាយជូនពួកគាត់នោះ ។
ប្រភពបានឱ្យដឹងថា ការតវ៉ានេះគឺជាលើកទី៧ហើយ ក្នុងនោះពួកគាត់បានសុំនូវលក្ខខណ្ឌចំនួន៦ចំណុចផងដែរ ។ តែទោះបីជាយ៉ាងណា គេមិនឃើញខាងអាជ្ញាធរចេញមកដោះស្រាយនៅឡើយទេ ។




ចែករំលែកព័តមាននេះ