រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ មករា អាយុ២៥ឆ្នាំ មានមុខរបរជាងភ្លើង មានទីលំនៅក្នុងសិប្បកម្មផលិតជ័រមួយកន្លែង ស្ថិតនៅក្រុមទី១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរងរបួសធ្ងន់ដោយសារចរន្តអគ្គិសនីឆក់ខណៈពេលឡើងបើកប្រអប់ភ្លើងមើលកុងទ័រភ្លើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ តុលា ២០១៥ ។
តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍ខាងលើនេះអ្នកស្រុករស់នៅជុំវិញកន្លែងកើតហេតុបាននាំគ្នាយកដីខ្សាច់កប់ពីលើខ្លួនប្រាណរបស់បុរសរងគ្រោះក្នុងគោលបំណងជួយសង្គ្រោះរួចទើបបញ្ចូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
សូមបញ្ជាក់ថា មុនពេលកើតហេតុសាក្សីខ្លះបាននិយាយថា បុរសឈ្មោះមករាបានដាក់ជណ្តើរឡើងទៅពិនិត្យកុងទ័រភ្លើង ហើយក៏ភ្លាត់ស្នៀតត្រូវអគ្គិសនីឆក់ធ្លាក់បោកខ្លួនមកដីសន្លប់បាត់បង់ស្មារតី ៕





ចែករំលែកព័តមាននេះ