ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ឌុ​ប​គ្នា​២​នាក់​លបចូល​ឃ្លាំង​ភោជនីយដ្ឋាន តែ​ចប់​ត្រឹម​ជួប​កម្លាំង​ល្បាត​ពេល​យប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​ជិះ​កង់​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ដាក់​សម្ភារៈ​របស់​ភោជនីយដ្ឋាន ផ្ទះ​ផាត​ធី មួយ​កន្លែង បំរុង​លួច​យក​សំបក​កំប៉ុង​អេ​ត​ចាយ និង​សម្ភារៈ​ផ្សេង​ទៀត តែ​ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​ខណ្ឌ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ប្រទះ​ឃើញ​ឃាត់ខ្លួន​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​ជិះ​កង់​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ដាក់​សម្ភារៈ​របស់​ភោជនីយដ្ឋាន ផ្ទះ​ផាត​ធី មួយ​កន្លែង បំរុង​លួច​យក​សំបក​កំប៉ុង​អេ​ត​ចាយ និង​សម្ភារៈ​ផ្សេង​ទៀត តែ​ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​ខណ្ឌ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ប្រទះ​ឃើញ​ឃាត់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភោជនីយដ្ឋាន ផ្ទះ​ផាត​ធី ផ្លូវ​២៦១ កែង​និង​ផ្លូវ​១៣៨ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ប្រើ​មធ្យោបាយ​ជិះ​កង់​មួយ​គ្រឿង​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​លួច​។

ប្រភព​ពី​សមត្ថកិច្ច បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​កម្លាំង​អន្តរាគមន៍​ខណ្ឌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដើម្បី​ពង្រឹង និង​អនុវត្ត​វិធានការ​រដ្ឋបាល ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្រែង​មាន​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​។

សមត្ថកិច្ច​បន្ត​ថា លុះ​ពេល​ល្បាត​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​កង់​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​គាស់​ឃ្លាំង​ដាក់​សម្ភារៈ​របស់​ភោជនីយដ្ឋាន ផ្ទះ​ផាត​ធី លួច​យក​សំបក​កំប៉ុង​អេ​ត​ចាយ​ជា​ច្រើន​កា​រ៉ុ​ង និង​សម្ភារៈ​ផ្សេង​ទៀត ។ ខណៈនោះ កម្លាំង​សមត្ថកិច្ច​ល្បាត​ក៏​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ជាក់ស្ដែង​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ