ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​ទាំង​១០​ដែល​គួរ​ពោល

2 ឆ្នាំ មុន

បិដក​លេខ​៥០​ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ថា ហេតុ​ដែល​គួរ​សរសើរ ឬ​វាចា​ដែល​គួរ​និយាយ​ចេញ​ទៅ លោក​ហៅ​ថា កថាវត្ថុ ឬ​សម្តី​ដ៏​ត្រឹមត្រូវ ។ ពាក្យ​សម្តី​ដែល​ត្រឹមត្រូវ​នោះ​មាន​១០​យ៉ាង​គឺ​៖ ១- និយាយ​អំពី​សេចក្តី​ប្រាថ្នា​តិច…

បិដក​លេខ​៥០​ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ថា ហេតុ​ដែល​គួរ​សរសើរ ឬ​វាចា​ដែល​គួរ​និយាយ​ចេញ​ទៅ លោក​ហៅ​ថា កថាវត្ថុ ឬ​សម្តី​ដ៏​ត្រឹមត្រូវ ។ ពាក្យ​សម្តី​ដែល​ត្រឹមត្រូវ​នោះ​មាន​១០​យ៉ាង​គឺ​៖

១- និយាយ​អំពី​សេចក្តី​ប្រាថ្នា​តិច ២- និយាយ​អំពី​សេចក្តី​សន្តោស ៣- និយាយ​អំពី​សេចក្តី​ស្ងប់ស្ងាត់ ៤- និយាយ​អំពី​សេចក្តី​មិន​ច្រឡូកច្រឡំ​ដោយ​ពួក​គណៈ ៥- និយាយ​អំពី​ប្រារព្ធ​សេចក្តី​ព្យាយាម ៦- និយាយ​អំពី​សីល ៧- និយាយ​អំពី​សមាធិ ៨- និយាយ​អំពី​បញ្ញា ៩-​និយាយ​អំពី​ទាន និង​១០-​និយាយ​អំពី​សេចក្តីចម្រើន ។

ជន​ជា​សប្បុរស​ក្នុង​លោក​នេះ មិន​ថា​ស្ថិត​នៅ​ទីណា ឬ​កន្លែង​ណា​ទេ​តែង​ពោល​នូវ​វាចា​ទាំង​១០​នេះ​ជា​រឿយ​ៗ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ទាំងឡាយ​អ្នក​ប្រាថ្នា​នូវ​សេចក្តីសុខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ