រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូង នៅប៉ុន្មាននាទីមុននេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីនៃសហព័ន្ឋរុស្ស៊ី លោក ឌីមីទ្រី មេដវេឌីវ ( Dmitry Medvedev) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃទី២៣-២៤ វិច្ឆិកា ២០១៥ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរ ការជាផ្លូវការស្ពានជ្រោយចង្វារទី២ និងរង្វង់មូលជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី២២ តុលា ២០១៥ ៕
ចែករំលែកព័តមាននេះ