រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូង នៅប៉ុន្មាននាទីមុននេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា ស្ពានអាកាសតិចណូនឹងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី២១ វិច្ឆិកា ២០១៦ ដើម្បីសម្រួលដល់ការចូលរួមពិធីបុណ្យអុំទូករបស់ប្រជាពលរដ្ឋ និងទទួលនាយករដ្ឋមន្រ្តីរុស្ស៊ី។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរ ការជាផ្លូវការស្ពានជ្រោយចង្វារទី២ និងរង្វង់មូលជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី២២ តុលា ២០១៥ ៕
ចែករំលែកព័តមាននេះ