ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ប៉ះពាល់ ៤​ឃុំ ក្នុងស្រុក​ស្វាយចេក បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ ចំនួន ១៧​ខ្នង​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ ភ្លៀង​លាយឡំ ដោយ​ខ្យល់​កន្ត្រាក់ ប៉ះពាល់ ៤​ឃុំ ក្នុងស្រុក​ស្វាយចេក បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ ចំនួន ១៧​ខ្នង​។ ហេតុការណ៍​គ្រោះមហន្តរាយធម្មជាតិ​នេះ…

​បន្ទាយមានជ័យ​៖ ភ្លៀង​លាយឡំ ដោយ​ខ្យល់​កន្ត្រាក់ ប៉ះពាល់ ៤​ឃុំ ក្នុងស្រុក​ស្វាយចេក បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ ចំនួន ១៧​ខ្នង​។ ហេតុការណ៍​គ្រោះមហន្តរាយធម្មជាតិ​នេះ បានកើត​ឡើង កាលពី​ម៉ោង ៥:៤០​នាទី​ល្ងាច​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១​។​

​លោក​វរៈសេនីយ៍ឯក ជា ឈ្លូញ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក បានអោយដឹងថា ផ្ទះ​ប្រជាពលរដ្ឋ ដែល​ខូចខាត​ទាំង ១៧​ខ្នង​នេះ ប្រជា​ប្រភេទ​ផ្ទះ​ឈើ ប្រក់​សង្ក​សី​។ តែ​សំណាងល្អ គ្មាន​ប្រជាពលរដ្ឋ គ្រោះថ្នាក់​ឡើយ​។​

​លោក​បាន​បញ្ជាក់ថា ផ្ទះ​រង​ការខូចខាត ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ៤​ឃុំ​នេះ ក្នុងស្រុក​ស្វាយចេក រួមមាន ១.​ឃុំ​ស្វាយចេក ប៉ះពាល់​ចំនួន ១​ខ្នង ២.​ឃុំ​តា​ផូ​រ ប៉ះពាល់​ចំនួន ២​ខ្នង ៣.​ឃុំ​ទ្រាស់ ប៉ះពាល់​ចំនួន ១​ខ្នង ឃុំ​រលួស ប៉ះពាល់​ចំនួន ១៣​ខ្នង​ផ្ទះ​។​

​លោក​វរៈសេនីយ៍ឯក ជា ឈ្លូញ បាន​បញ្ជាក់ថា ក្រោយពេល​ខ្យល់​កន្ត្រាក់​នេះ អាជ្ញាធរ​ស្រុក​ស្វាយចេក និង​មន្ត្រីនគរបាល​ស្រុក បាន​ចុះទៅពិនិត្យ រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​សុំ​កម្លាំង​ចុះ​អន្តរាគមន៍ ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នេះ​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ