ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្ចាស់​ស្រែ ជាប់ចោទ​រាយ​ខ្សែ​លួសឆក់​កណ្តុរ បណ្តាល​ឲ្យ​ស្លា​.​ប់​មនុស្ស​ម្នាក់

2 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ត​កិច្ច​ជំនាញ​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ…

ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ត​កិច្ច​ជំនាញ​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ចាប ខឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ ភូមិ​យោ​ត ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា (​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​មរណៈភាព​) ។

សេចក្តី​រាយ​ការ បន្ត​ថា កាលពី​វេលា​ម៉ោង​៨ នឹង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទទួល​ព័​ត៏​មាន ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ទំនុប​ក្បាល​ក្របី ស្ថិត​នៅ​ភូមិ តា​ង៉ក​ទន្លេ ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ី​ធរ​កណ្តាល មាន​មនុស្ស​ប្រុស​ម្នាក់ ដេក​ស្លា​.​ប់ នៅ​ក្នុង​វាលស្រែ ។

ក្រោយ​ពី​ទទួល​ព័​ត៍​មាន​នោះ កម្លាំង​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន បាន​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល​វិច័យ​លើ​សាកសព​ជន​រង​គ្រោះ (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ដេក​ស្លា​.​ប់​នៅ​ក្នុង​ស្រែ ។ នៅ​ពេល​សមត្ត​កិច្ច ធ្វើការ​ពិនិត្យ​លើ​សាកសព ដោយ​រក​ឃើញ​ថា មាន​ស្នាម​ខ្លោច​រលាត់ស្បែក ចំនួន ២​កន្លែង (​ចំ​កជើង​ខាងស្តាំ ១​កន្លែង និង​ចុង​ភ្លៅ ខាងឆ្វេង​១​កន្លែង​) វា​ជា​ស្នាម​របួស​ខ្លោច បណ្តាល​មក​ពី​ឆក់​ខ្សែលួស ត​ភ្ជាប់​អាំង​វ៉ិ​ច​ទ័​រ និង​អា​គុយ សម្រាប់​ឆក់​កណ្តុរ ក្នុង​ស្រែ ។ បន្ទាប់​ពី​បាន​រក​ឃើញ​វត្ថុ​តាង ពាក់ព័ន្ធ​នឹង​បទល្មើស បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​ហើយ សមត្ត​កិច្ច​បន្ត​ការ​ស្រាវជ្រាវ រក​ម្ចាស់​ស្រែ ដើម្បី​សាកសួរ ដែល​ម្ចាស់​ស្រែ​នោះ មានឈ្មោះ ចាប ខឿន ។

ក្រោយ​ធ្វើការ​សួរនាំ តាម​ជំនាញ​រប​ស់មត្ថកិច្ច រក​ឃើញ​ភាព​សង្ស័យ​ជា​ច្រើន ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន ក្រោយ​ពេល ឃាត់ខ្លួន ម្ចាស់​ស្រែ​ឈ្មោះ ចាប ខឿន បាន​សារភាព​ថា រូប​គាត់​ពិតជា​បាន​ដាក់​រាយ​ខ្សែលួស ត​ភ្ជាប់​អាំង​វ៉ិ​ច​ទ័​រ ចាប់​អា​គុយ ដើម្បី​ឆក់​កណ្តុរ នៅ​ក្នុង​ស្រែ ប្រាកដ​មែន ប៉​ន្តែ​គ្មាន​បំណង​ដាក់​សម្លាប់​មនុស្ស​ទេ នេះ​មក​ជា​ការ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ជន​រង​គ្រោះ​យ៉ាង​ដូច្នេះ ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​ជនសង្ស័យ​ពាក់​ពន្ធ​ទៅ នឹង​អំពើ​មនុស្សឃាត ដោយ​អ​ចេតនា សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ