ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​ពន្លះម៉ូតូ​​​បត់​ត្រឡប់​ក្រោយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​៣​នាក់​​​មិន​ទាន់​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ រង​របួសធ្ងន់​​បែកក្បាល​ និង​បាក់ជើង ដោយសារ​តែ​ជិះ​ម៉ូតូ​​​មួយ​គ្រឿង ​រួច​បត់​ត្រឡប់​ក្រោយ​ដោយ​​បញ្ច្រាស​ទិស​​ត្រូវ​រថយន្ត​មក​ពីក្រោយ​បុក​​ពេញទំហឹងកាលពី​វេលា​ម៉ោង​១១​និង​៥​នាទី​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី២១ ​តុលា ​​២០១៥ នៅ​លើ​បណ្តោយ​​មហាវិថីសហ​ព័​ន្ឋ​រុ​ស្សី ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​តាម​សាក្សី​នៅ​​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​​ឃើញបុរស​៣​នាក់​ជិះ​ម៉ូតូម៉ាក​​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ1AG-8044 មួយ​គ្រឿង​ ដោយ​ជិះ​តាម​បណ្តោយ​​មហា​វិថី​សហ​ព័​ន្ឋ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បង្អង់​ល្បឿន រួច​បត់​ត្រឡប់​​ក្រោយ​វិញ ​ខ​ណៈ​នោះ​ក៏​មាន​រថយន្ត​​ម៉ាក​តូ​យូ​តា ហា​យ​យ៉ាក់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-6557 បើក​ដោយ​បុរស​ម្នាក់​​ទិស​ដៅ​ស្របគ្នា​មក​ពីក្រោយ បាន​វ៉ា​ក់​នឹង​ម៉ូតូ​នោះ ក៏​ជាន់​ហ្វ្រាំង​អូស​ជាង​១០​មែ​ត្រ នៅ​តែ​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ទាំង​៣​នាក់​ហោះ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​​​​រង​របួស​​​បាក់ជើង ​និង​បែកក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ ចំណែករ​ថ​យន្ត​គាប​​ជាប់​ជាមួយ​​នឹង​ម៉ូតូ​នៅ​ក្រោម​កង់​ទៅ​មុខ​លែង​រួច ។ ភ្លាម​ៗ​នោះ​ដែរ ​សម​ត្ថិ​កិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ​ និង​ទាក់ទង​ទៅ​រថយន្ត​សា​មុ​យ​មក​ដឹក​​​បុរស​​រង​គ្រោះ​ទាំង​៣​នាក់​​យក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ឃាត់​ម្ចាស់​រថយន្ត ​និង​ធ្វើការ​វាស់វែង​​រួច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់   ៕​​