ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២១ តុលា ២០១៥ ប្រជាពលរដ្ឋប្រមាណ៥០នាក់ ដែលអះអាងថា តំណាងឱ្យពលរដ្ឋ២៩២គ្រួសារ រស់នៅស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បាននាំគ្នាមកមុខសាលាខេត្តកណ្តាល ដើម្បីធ្វើការប្តឹងតវ៉ាទាមទារដីទំហំ៤៥០ហិកតា ដែលមានទំនាស់ជាមួយក្រុមហ៊ុន មីន យូ ឃូលឆឺ ហ្វោនដេហ្សិន (Min Yu Culture Foundation) ។
តំណាងប្រជាពលរដ្ឋដែលមកដល់មុខសាលាខេត្តបានប្រាប់ឱ្យដឹងថា ពួកគាត់នាំគ្នាមកនេះគឺដើម្បីធ្វើការតវ៉ាប្តឹងជំទាស់ចំពោះការប្រកាសជូនដំណឹងលេខ៧៧៦ ដនសសកណ និងលេខ៧៧៧ដនសស-កណ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៥ និងស្នើសុំឱ្យសាលាខេត្តជួយអន្តរាគមន៍កាត់ដីចេញទំហំ៤៥០ហិកតា ដែលមានទីតាំងនៅពីទំនប់លេខ៩២ដល់ទំនប់លេខ៩៤ និងចន្លោះពីទំនប់លេខ៥៩ ដល់លេខ៦៣ ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ប្រគល់ឱ្យប្រជាពលរដ្ឋចំនួន២៩២គ្រួសារ ដែលបានឈ្នះក្តីតាមអំណាចសាលក្រមលេខ៤០ (វ) ចុះថ្ងៃទី២ តុលា ឆ្នាំ២០០៦ និងសាលក្រមលេខ១២ (វ) ចុះថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០០៧ នៃសំណុំរឿងរដ្ឋប្បវេណីលេខ១៥៥ ចុះថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០០៦ របស់សាលាដំបូងខេត្តកណ្តាល ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ