ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង កោះ​ប្រជុំ​​បន្ទាន់​ ​ពាក់ព័ន្ធការ​ពង្រឹង​​​ប្រសិទ្ធភាព​ការងារ​​ ដើម្បី​កាត់​ផ្តាច់​ឫសគល់​​ជំងឺ​កូ​វី​ដ​នាពេល​ខ្លី​ខាង​មុខ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដើម្បី​ជំរុញ​ឲ្យ​ការងារ​នៃ​ការ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ដែល​អាច​ឈាន​ទៅ​កាត់​ផ្ដាច់​បាន នូវ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ​នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រួតពិនិត្យ​ឡើង​វិញ​និង​ដាក់​ទិស​ដៅ​បន្ត​ទៀត ដើម្បី​ការ​ទប់ស្កាត់​ឱ្យ​បាន​នៃ​ការ​រីក​រាលដាល​ជំងឺ​នេះ​។ នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ ដើម្បី​ជំរុញ​ឲ្យ​ការងារ​នៃ​ការ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ដែល​អាច​ឈាន​ទៅ​កាត់​ផ្ដាច់​បាន នូវ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ​នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រួតពិនិត្យ​ឡើង​វិញ​និង​ដាក់​ទិស​ដៅ​បន្ត​ទៀត ដើម្បី​ការ​ទប់ស្កាត់​ឱ្យ​បាន​នៃ​ការ​រីក​រាលដាល​ជំងឺ​នេះ​។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ តាម​រយៈ video conference នៅ​សាលា​រាជធានី​ភ្នំពេញ​រសៀល​ថ្ងៃ​ទី​០៤​ឧសភា​នេះ លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នា​ពេល​នេះ ក្នុង​បំណង ដើម្បី​ត្រួតពិនិត្យ​ការងារ​មួយ​ចំនួន​របស់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កម្លាំង​មាន​សមត្ថកិច្ច​ចំណុះ​ឱ្យ​គណៈ​បញ្ជាការ​ឯករាជ​ធានី​ភ្នំពេញ និង​ដាក់​ទិស​ដៅ​បន្ត ក្នុង​កិច្ច​ការពារ​ជំងឺ​រាតត្បាត​ជម្ងឺ​កូ​វី​ដ​-១៩ នេះ​។

កិច្ចប្រជុំ​នោះ ក៏​បាន​លើក​ឡើង ពី​ការ​បែងចែក​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វី​ដ​-១៩​ជូន​ប្រជាពលរដ្ឋ ដូច​ជា​ការ​ផ្តល់​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​រយៈ video conference នេះ​ដែរ អភិបាល​ខណ្ឌ​ទាំង​១៤ បាន​រាយការណ៍​អំពី​ស្ថានភាព​នានា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជុំវិញ​កា​រវិ​វត្ត​នានា​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ដើម្បី​យក​ចំណុច​ទាំងនោះ មក​ពិភាក្សា​គ្នា ស្វែងរក​ចំណុច​ល្អ​ៗ ដែល​ធ្វើ​យ៉ាងណា ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្តាច់​ជម្ងឺ​កូ​វី​ដ​-១៩ បាន​ជោគជ័យ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ