ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​​គ្រោង​លើក​ពេល​សវនាការ​​លើសំណុំរឿង​ម្តាយកូន​ភ្លោះ២​នាក់​នៅ​ដើមខែ​វិ​ច្ឆិ​កា​នេះ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​ព័ត៌​មាន​ពី​ការិយាល័យ​មេធាវី​ ណា​ច ទ្រី កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា​នេះ​ឲ្យ​ដឹង​ថា សាលា​លា​ដំបូង​រាជធានី​ភ្នំពេញគ្រោងនឹង​លើកយក​សំណុំរឿង​ម្តាយកូន​ភ្លោះ២​នាក់ អាយុ​៨​ខែ មក​បើក​សវនាការ​មុន​អង្គ​ស​ង្កេ​ច​ក្តី នៅ​ដើមខែ​វិច្ឆិកា ២០១៥ នេះ ដើម្បី​​ឱ្យ​ស្ត្រី​ជា​ម្តាយ​បាននៅ​ក្រៅឃុំ​មើលថែ​រក្សា​កូន ។ ​

​អង្គ​សវនាការ​នោះ​អ្នក​ច្បាប់​នឹងមាន​ស​ង្ឍឹ​ម​ជា​ច្រើន​ថា ចៅក្រម​ជំនុំជម្រះ ពិសេស​លោក​ប្រធាន​សាលាដំបូង​ពិតជា​មាន​បេះ​ដូង​នឹង​ត្រូវ​សម្រេច​ឲ្យ​ជនត្រូ​ចោទ​ឈ្មោះ​ហេង លី​លី ហៅអូន ម្តាយកូន​ភ្លោះ២​នាក់ អាយុ​៨​ខែ បាន​នៅ​ក្រៅ​ឃុំ​មុន​សវនា​ការ​លើ​អង្គសេចក្តី ដោយ​យោង​ទៅ​លើ​ភាព​អាណិតអាសូ​រកូនភ្លោះ​២​នាក់​នោះកំពុង​រស់នៅយ៉ាង​វេទនា​ជាមួយ​ជីដូនដែល​មាន​ភាព​ក្រីក្រ និង​អត់​អាហារ លុយកាក់​ទិញ​ទឹកដោះគោ ​ព្រម ទាំង​កើត​ជម្ងឺអេដស៍​ទៀត​ផង ។

គួរ​រំលឹក​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ហេង លី​លី ហៅអូន ភេទ​ស្រី អាយុ​២២ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៥ ​ខណៈ​ពេល​​មាន​មនុស្ស​ម្នាក់បាន​យក​គ្រឿងញៀន​១​កញ្ចប់​តូច​ហុច​ឲ្យ​នាងដើម្បី​​​ផ្ញើឲ្យ​ទៅ​មនុស្ស​ម្នាក់​ទៀត ដែល​នាង​មិនដឹង​ថា ​ក្នុង​កញ្ចប់​នោះ​ជា​អ្វី​ផង៕