ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​បញ្ជាក់​ពី​តំបន់​យក​ព័ត៌មាន​ និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​អំឡុង​ពេល​បិទ​ខ្ទប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ពី​តំបន់​យក​ព័ត៌មាន​ និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​អំឡុង​ពេល​បិទ​ខ្ទប់ ។ យោង​តាម​សេចក្តី​ជួន​ដំណឹង​ពី​ការ​ចូល​យក​ព័ត៌មាន និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​បាន​បញ្ជាក់​ថា ជម្រាប​ជូន​លោក លោកស្រី ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ពី​តំបន់​យក​ព័ត៌មាន​ និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​អំឡុង​ពេល​បិទ​ខ្ទប់ ។

យោង​តាម​សេចក្តី​ជួន​ដំណឹង​ពី​ការ​ចូល​យក​ព័ត៌មាន និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​បាន​បញ្ជាក់​ថា ជម្រាប​ជូន​លោក លោកស្រី ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ថា កន្លង​មក​ក្រសួង​ព័ត៌មាន​បាន​សង្កេត​ឃើញ​ថា សា្ថ​ប័ន​សារព័ត៌មាន និង​បងប្អូន​អ្នក​សារព័ត៌មាន​យើង បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ទូលំ ទូលាយ​អំពី​សកម្មភាព និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​សកម្មភាព និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ប្រឆាំង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​បាន​ជោគជ័យ​នា​ពេល​កន្លង​មក ។

ក្រសួង​បញ្ជាក់​ថា ទន្ទឹម​នេះ​ក៏​មាន​អ្នក​សារព័ត៌មាន​ជាតិ និង​អ្នក​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ចុះ​យក​ព័ត៌មាន និង​ធ្វើការ​ផ្សាយ​ផ្ទាល់​អំពី​សកម្មភាព​នានា​នៅ​តំបន់​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ជា​ពិសេស​នៅ​ក្នុង​តំបន់​ក្រហម និង​តំបន់ហាមឃាត់​ដូច​ជា មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ព្រមទាំង​ធ្វើ​សកម្មភាព​ដេញ​តាម​ថត​រថយន្ត​សង្គ្រោះ​បន្ទាន់​ដោយ​ធ្វើការ​ផ្សាយ​ផ្ទាល់ ហើយ​ធ្វើ​អត្ថាធិប្បាយ​អំពី​ហេតុការណ៍​ពាក់ព័ន្ធ​ផ្នែក​បច្ចេកទេស​សុខាភិបាល និង​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​លើ​បញ្ហា​ផ្សេង​ៗ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រឡំ​បង្ក​ភាព​ជ្រួល ច្របល់​នៅ​ក្នុង​សង្គម និង​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង ដើម្បី​រក្សា​សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី -១៩ ទៅ​ក្នុង​សហគមន៍​ក្រសួង ព័ត៌មាន​សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​បញ្ឈប់​រាល់​សកម្មភាព​ខាងលើ​ជា​បន្ទាន់ ។ ករណី​នៅ​តែ​បំពាន​ល្មើស​សេចក្តីជូនដំណឹង​នេះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ជា​ធរមាន ។

ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​លោក លោកស្រី ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​សារព័ត៌មាន​ជាតិ និង អន្តរជាតិ​ទាំងអស់​យកចិត្ត​អនុវត្ត​ឱ្យ​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ