ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សព​ក្មេង​ប្រុស​ម្នាក់ក្នុងចំណោម២នាក់​លង់ទឹក​ទន្លេមេគង្គ ប្រទះ​ឃើញ​អណ្តែត​កាលពី​ព្រឹក​មិ​ញ

10 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ប្រុស​២​នាក់ ​ក្នុង​ចំណោម​៣​នាក់ ដែល​បាន​លង់ទឹក​ទន្លេមេគង្គ ត្រូវ​បាន​ប្រទះ​ឃើញ​សព​អណ្តែតម្នាក់ហើយ​ ​កាលពី​វេលា​ម៉ោង​​​០៥​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៥  ស្ថិត​នៅ​ចំណុច​មុខ​កៀន​ជ្រៃ ស្រុក​កៀន​ជ្រៃ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​បានឱ្យ​ដឹង​ថា សាកសព​ក្មេង​ប្រុស​ខាងលើ ​​​​ឈ្មោះម៉ាត់ ស៊ិ​ល​ហ៊ី​ម អាយុ​៩​ឆ្នាំយ៉ា មាន​ទីលំនៅ​ភូមិ​ទី​៣ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ។ ដោយឡែក​សពក្មេង​ប្រុស​ម្នាក់ទៀត​ឈ្មោះ​ម៉ាត់​ ទុល​រ៉ុល អាយុ​៧​ឆ្នាំ ​មិនទាន់ឃើញ​សពនៅឡើយ​ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ តុលា ២០១៥ ក្មេង​ប្រុស​២​នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​បាន​លង់ទឹក​ទន្លេមេគង្គ ត្រង់​ចំណុច​កំពង់ដរ​កំពង់ទ្រាស ស្ថិត​នៅ​ភូមិ​ទី​៣ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ នៅ​តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ។

លោក​អនុសេនីយ៍ឯក អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ឪពុក​ម្តាយ​មិន​បាន​ប្រុង​ប្រយ័ត្ន ក្មេង​ប្រុស​តូច​ៗ៣​នាក់ មាន​១-​ឈ្មោះ​យ៉ា ម៉ាត់​ទុល​រ៉ុល អាយុ​៧​ឆ្នាំ​, ២-​ឈ្មោះ ម៉ាត់ ស៊ិ​ល​ហ៊ី​ម អាយុ​៩​ឆ្នាំ និង​៣-​ឈ្មោះ កក សាង អាយុ​​​៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ទាំងអស់​គ្នា បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​ដោយ​បាន​បបួល​គ្នា​មក​ងូតទឹក​ទន្លេមេគង្គ​នៅ​កំពង់ដរ​កំពង់ទ្រាស​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ខាងលើ ។

ក្នុង​ពេល​ដែល​កំពុង​ងូតទឹក​លេង​នោះ ស្រាប់តែ​ក្មេង​ប្រុស​ទី​១ និង​ទី​២ បាន​លង់ទឹក​ទន្លេ ឃើញ​បែប​នេះ​ក្មេង​ប្រុស​ទី​៣​បាន​ស្ទុះ​ឡើង​គោក​ប្រញាប់​រត់​មក​ប្រាប់​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ឲ្យ​នាំ​គ្នា​ចេញ​ទៅ​ជួយ​សង្គ្រោះ​អាយុជីវិត ។