អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ រាយការណ៍កាលពីថ្ងៃទី២១ តុលា ថា ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ បានមកបំពេញទស្សនកិច្ចការងារមួយនៅក្រុងមូស្គូ កាលពីយប់ថ្ងៃទី២០ តុលា ដោយលោកបានជួបជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ។
អ្នកនាំពាក្យរូបនេះបន្តថា កាលពីយប់ថ្ងៃទី២០ តុលា លោកអាសាដ បានមកបំពេញទស្សនកិច្ចការងារមួយនៅក្រុងមូស្គូ ហើយលោកបានជួបពិភាក្សាជាមួយលោកវ្ល៉ាឌីមៀរ ពូទីន ក៏ប៉ុន្តែលោកពុំបញ្ជាក់ថា តើប្រធានាធិបតីស៊ីរី ស្ថិតនៅក្រុងមូស្គូនាថ្ងៃទី២១ តុលា ដែរ ឬយ៉ាងណាឡើយ ។
នេះជាទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោកអាសាដ តាំងពីចាប់ផ្តើមសង្គ្រាមស៊ីវិលពីឆ្នាំ២០១១មក ៕
ចែករំលែកព័តមាននេះ