សភាពការណ៍មានការកែលម្អវិញ ក៏ប៉ុន្តែតុល្យការនៃការបាត់បង់ជីវិតមនុស្សឡើងខ្ពស់ ក្រោយការបោកបក់របស់ព្យុះទីហ្វុង KOPPU លើប្រទេសហ្វ៊ីលីពីន ។
យោងតាមតុល្យការថ្មីថា ព្យុះ KOPPU ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ញ៉ាំងឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីចំនួនអ្នកស្លាប់ឡើងដល់៤៧នាក់ ហើយ គិតមកដល់ថ្ងៃទី២១ តុលា នៅភាគខាងជើងហ្វ៊ីលីពីន ។ មនុស្សជាច្រើនសិបពាន់នាក់នៅតែភៀសខ្លួនទៅកាន់បណ្តាជំរំបណ្តោះអាសន្ន ។ ព្យុះនេះដែលនាថ្ងៃទី១៨ តុលា វាយប្រហារលើតំបន់ឆ្នេរសមុទ្រខាងកើតនៃកោះលូហ្សុងជាកោះសំខាន់របស់ប្រទេស អមដោយកម្លាំងខ្យល់ក្នុងល្បឿន២១០គីឡូម៉ែត្រ ក្នុង១ម៉ោង ។ វាបង្កឱ្យមានទឹកជំនន់ក្នុងតំបន់វាលរាបកសិកម្មដ៏ធំល្វឹងល្វើយ ស្ថិតនៅភាគខាងជើងក្រុងម៉ានីល ដែលនៅតំបន់នេះភោគផលដំណាំរងការបំផ្លាញ ឬត្រូវទឹកលិច ។
ព្យុះនេះដែលប្រែក្លាយជាព្យុះត្រូពីកាល់បានចាកចេញពីកោះលូហ្សុង ហើយកាលពីថ្ងៃទី២១ តុលា ។ មនុស្ស១៧នាក់ស្លាប់ ក្នុងតំបន់កសិកម្មកោះលូហ្សុង ។ ភូមិជាង៣០០ត្រូវទឹកជន់លិច ។ មនុស្ស១៦នាក់ស្លាប់ ក្នុងតំបន់ភ្នំដែលមានការបាក់ដី ហើយមនុស្ស១៤នាក់ទៀតស្លាប់ក្នុងតំបន់ឯទៀតៗ ៕
ចែករំលែកព័តមាននេះ