យោងតាម YONHAP ថា ក្នុងឱកាសនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២០ តុលា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក HWANG KYO AHN រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុម័តលើការកែទម្រង់ច្បាប់ទាក់ទិននឹងផែនការកាត់បន្ថយចំនួនកងទាហានអចិន្ត្រៃយ៍មកនៅ៥០០.០០០នាក់ ត្រឹមឆ្នាំ២០២០ ដោយពន្យារពេលកាត់បន្ថយនេះរហូតដល់ឆ្នាំ២០៣០វិញ ។
ដោយគិតទៅដល់ការគំរាមកំហែងជាប់ជាប្រចាំរបស់កូរ៉េខាងជើង និងការបង្កហេតុនានាផែនការកាត់បន្ថយចំនួនទាហានត្រូវពន្យារពេល១០ឆ្នាំ បើប្រៀបធៀបទៅនឹងកាលបរិច្ឆេទកំណត់ដំបូងត្រឹមឆ្នាំ២០២០ ។ ផែនការកាត់បន្ថយចំនួនទាហានកូរ៉េខាងត្បូងមកនៅត្រឹម៥០០.០០០នាក់ ត្រូវបានអនុម័តសម័យកាលនៃការកាន់អំណាចរបស់ប្រធានាធិបតី លោក ROH MOO HYUN (២០០៣-២០០៨) ក្រោមរូបភាពនៃផែនការមួយហៅការកែទម្រង់ខាងកិច្ចការពារជាតិ ។
ទោះបីយ៉ាងណា ក្រសួងការពារជាតិកូរ៉េខាងត្បូង បន្ទាប់មករាយការណ៍ពីផែនការកាត់បន្ថយចំនួនកងទាហានមកនៅត្រឹម៥២២.០០០នាក់ រហូតដល់ឆ្នាំ២០២២ ។ បច្ចុប្បន្នកងទាហានកូរ៉េខាងត្បូងមានដល់៦៣០.០០០នាក់ ៕
ចែករំលែកព័តមាននេះ