ខេត្តបាត់ដំបង ៖ បើតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ស្រះចិញ្ចឹមត្រីឆ្ដោចំនួន៣កន្លែងធំៗ ស្ថិតភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ត្រូវគេប្រទះឃើញ កាលពីវេលាព្រឹកថ្ងៃទី២១ តុលា នេះ ។
ប្រភពបានឱ្យដឹងថា ស្រះចិញ្ចឹមត្រីឆ្តោទាំង៣ ត្រូវបានស្គាល់ម្ចាស់ឈ្មោះហួត, ឈ្មោះអែម ផល ភេទស្រី អាយុ៥០ឆ្នាំ និងឈ្មោះអែម មិ ភេទប្រុស អាយុ២៩ឆ្នាំ ដោយក្នុងមួយស្រះមានចិញ្ចឹមត្រីឆ្ដោចំនួន៣ម៉ឺនក្បាល ។
ប្រភពបន្តថា ស្រះទាំងនោះ គេមិនឃើញមានមន្ត្រីជលផលណាម្នាក់ចុះមកបង្ក្រាបនោះទេ បើទោះបីជាកន្លងមក ក្រសួងបានចេញសេចក្ដីណែនាំឱ្យចុះបង្ក្រាប និងធ្លាប់បានណែនាំឱ្យប្រជាពលរដ្ឋឈប់ចិញ្ចឹមត្រីរ៉ស់ ត្រីឆ្ដោយ៉ាងណាក្ដី ។




ចែករំលែកព័តមាននេះ