ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២០​នាក់​ស្លា​.​ប់ ១០​នាក់​របួសធ្ងន់​-​ស្រាល និង​ផ្ទះ អគារ​រាប់​ពាន់​ខ្នង​រង​ការ​ខូចខាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ខែ ក្នុង​ឆ្នាំ​២០២១​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះបាញ់ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​២០​នាក់ និង​របួសធ្ងន់​-​ស្រាល​១០​នាក់ ព្រមទាំង​ខូចខាត​អគារ​ផ្សេង​ៗ និង​ផ្ទះ​រាប់…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ខែ ក្នុង​ឆ្នាំ​២០២១​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះបាញ់ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​២០​នាក់ និង​របួសធ្ងន់​-​ស្រាល​១០​នាក់ ព្រមទាំង​ខូចខាត​អគារ​ផ្សេង​ៗ និង​ផ្ទះ​រាប់ ពាន់​ខ្នង​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​។

តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ បាតុភូត ខ្យល់​កន្ត្រាក់ និង​ផ្គរ រន្ទះបាញ់ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២១​នេះ ភាគច្រើន​បាន​កើតឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ជិតខាង​។ ហើយ​ក្នុង​ចំណោម​មនុស្ស​ស្លា​.​ប់ និង​រង​របួស​សរុប​ទាំងអស់​ចំនួន​៣០​នាក់ (​ក្នុង​នោះ​មាន​២៤​នាក់​បាន​ស្លា​.​ប់ និង​រង​របួស ដោយសារ​ករណី​រន្ទះបាញ់ និង​៦​នាក់​ទៀត​បាន​ស្លា​.​ប់ និង​រង​របួស​ដោយសារ​ខ្យល់​កន្ត្រាក់​ព្រោះតែ​គ្រោះ​ធម្មជាតិ​) ។ ដូច្នេះ​ក្នុង​រយៈពេល​៤​ខែ​នេះ មនុស្ស​ចំនួន​២០​នាក់​ស្លា​.​ប់ និង​១០​នាក់ បាន​របួសធ្ងន់​-​ស្រាល ព្រមទាំង​ខូចខាត​ផ្ទះ និង​អគារ​ផ្សេង​រាប់​ពាន់​ខ្នង​ផង​ដែរ ។

តាម​របាយការណ៍​បន្ត​ទៀត​ថា ខេត្ត​ដែល​មាន​ករណី​រងគ្រោះថ្នាក់ ដោយសារ​បាតុភូត​រន្ទះបាញ់​នេះ ភាគច្រើន​កើត​មាននៅ​តាម​បណ្ដា​ខេត្ត​ក្នុង​តំបន់​វាលទំនាប កណ្ដាល​ភាគ​ពាយព្យ និង​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរ៉ែក (​ក្នុង​នោះ​ខេត្តបាត់ដំបង ត្រូវ​បាន​គេ​កត់ត្រា​មាន​ស្លា​.​ប់ រហូត​ដល់​៦​នាក់ និង​របួស​២​នាក់ ដោយ​ករណី​រន្ទះបាញ់ គឺ​ច្រើន​ជាង​បណ្ដា​ខេត្ត​ផ្សេង​ៗ)​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖ បាតុភូត ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​ខាងលើ​នេះ បាន​កើតឡើង​ចំនួន​៦០​លើក ធ្វើ​ឱ្យ​ប៉ះពាល់​ខេត្ត​ចំនួន​២០ រួម​មាន ៖ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ មណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយ​រៀង តាកែវ ក្រុងព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ធំ និង​ខេត្ត​សៀម​រា​បៀ​ង​ដែរ​។

របាយការណ៍​ដដែល​បន្ត​ថា ក្នុង​ចំណោម​ខេត្ត​ទាំង​២០​ខាងលើ​នេះ គឹ​ខេត្តបន្ទាយមានជ័យ រង​ការ​ខូចខាត​ច្រើន​ជាងគេ និង​បាន​បង្ក​ឲ្យ​កុមា​រា​ម្នាក់​ស្លា​.​ប់ និង​មនុស្ស​៥​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ដោយ​ករណី​រលំ​ផ្ទះ​សង្កត់ពីលើ​។ ហើយ​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​សរុប ១២៥៩ ខ្នង ក្នុង នោះ ផ្ទះ​តូច​-​ធំ​ចំនួន​២០៩​ខ្នង បាន​ដួល​រលំ​រង​ការ​ខូចខាត​ទាំងស្រុង និង ១០៥០ ខ្នង​ទៀត បាន​ប៉ើង​របើក​ដំបូល​ខូចខាត​មធ្យម​។ លើស​ពី​នេះ ក៏​បាន​បង្ក​ការ​ខូចខាត​ដំបូល​អគារ​សាលារៀន​ចំនួន​១០​អគារ និង​អគារ​រដ្ឋបាល​សាធារណៈ​ចំនួន​១០​អគារ ផ្សារ​ចំនួន​២ និង​តូប​លក់ដូរ​សរុប​ជាង​១០០​តូប​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ