ការស្នើសុំសម្ដែងភាពយន្តហូលីវូដរបស់កីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ នៅតែបន្ត បន្ទាប់ពីអ្នកដឹកនាំរឿងលោកម៉ាទីន ស្គ័រសេស៊ី បានសម្រេចចិត្តមិនឱ្យចូលរួមសម្ដែងភាពយន្តរឿងថ្មី ព្រោះបារម្ភខ្លាចការបង្ហាញខ្លួនរបស់កំពូលខ្សែបម្រើប្រយុទ្ធជនជាតិព័រទុយហ្គាល់រូបនេះមានលក្ខណៈលេចធ្លោបិទបាំងប្រជាប្រិយភាពក្នុងភាពយន្ត ។
គ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែបម្រើប្រយុទ្ធដ៏ល្បីរបស់ក្លិប «ស្ដេចស»Real Madrid មិនបានចូលរួមសម្ដែងរឿង «The Manipulator» ជាភាពយន្តថ្មីរបស់លោកម៉ាទីន ស្គ័រ សេស៊ី អ្នកដឹកនាំរឿងក្នុងមជ្ឈដ្ឋានហូលីវូដទេ។ នេះបើយោងតាមរបាយការណ៍ពីកាសែត «កាសសេតតា» របស់អីុតាលីកាលពីថ្ងៃទី១៨ តុលា កន្លងទៅ ។
កន្លងមក ធ្លាប់មានដំណឹងថា អ្នកដឹកនាំរឿងជនជាតិអាមេរិកត្រៀមឱ្យកីឡាករល្បីរបស់ក្លិប Real Madrid ចូលសម្ដែងក្នុងរឿងថ្មីនេះ ដើម្បីនិយាយពីខ្សែជីវិតរបស់លោកអាឡេស សានដ្រូប្រូតូ អ្នកជំនួញជនជាតិអីុតាលី ។ ប៉ុន្តែលោក ស្គ័រសេស៊ី បារម្ភថា ការបង្ហាញខ្លួនរបស់ រ៉ូណាល់ដូ នឹងបិទបាំងប្រជាប្រិយភាពក្នុងខ្សែភាពយន្ត ទើបសម្រេចចិត្តមិនទទួលយក និងប្រគល់ឱ្យលោកសេននីង ថេថាំ ដើរតួជំនួសវិញ ។
ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ រ៉ូណាល់ដូ មានភាពយន្តឯកសារស្ដីពីខ្សែជីវិត គឺរឿង «Ronaldo» រៀបរាប់ពីអាជីពនៃការលេងបាល់របស់ខ្លួនតាំងពីនៅកុមារ ៕
ចែករំលែកព័តមាននេះ