លោកប៉េប កាឌីយ៉ូឡា គ្រូបង្វឹកក្លិបBayern Munich បាននិយាយពីអនាគតរបស់ខ្លួនជាថ្មីថា គឺជារឿងធុញថប់ដែលដឹកនាំក្លិបណាមួយក្នុងរយៈពេលយូរលើសកំណត់ ។
ស្របពេលជាមួយគ្នានេះ លោកបានកោតសរសើរដល់លោកអាសេន វ៉េងហ្គឺ ដែលកំពុងដឹកនាំក្លិបArsenal បានគម្រប់២០ឆ្នាំនៅឆ្នាំក្រោយ ខណៈលោកប្រហែលមិនអាចយកគំរូតាមបានទេ ។ លោកប៉េប កាឌីយ៉ូឡា បានគូសបញ្ជាក់ដូច្នេះថា៖ «ក្នុងពេលបច្ចុប្បន្នអាចនៅគ្រប់គ្រងក្លិបតែមួយ តែក្នុងរយៈពេល២០ឆ្នាំវាជារឿងមួយដែលមិនអាចអនុវត្តបាន ។ គ្មាននរណាម្នាក់មានកម្លាំងចិត្តឡើយ គឺជារឿងមួយធ្វើឱ្យមានអារម្មណ៍ធុញថប់ ។ សម្រាប់លោក អាសេន វ៉េងហ្គឺ អាចធ្វើបាន ប៉ុន្តែសម្រាប់ខ្ញុំមិនប្រាកដជាធ្វើដូច្នេះបាន » ៕
ចែករំលែកព័តមាននេះ